(ភ្នំពេញ)៖ ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន SsangYong Cambodia និងការទទួលយកម៉ាកសញ្ញារថយន្តដ៏ទំនើបនេះ របស់ប្រជាជនកម្ពុជា បានធ្វើឱ្យ SsangYong សម្រេចចិត្តពង្រីកអគារតាំងបង្ហាញរបស់ខ្លួនបន្ថែមទៀត ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជនដែលមានតម្រូវការលើសពីការរំពឹងទុក។
អគារតាំងលក់រថយន្តដ៏ទំនើបនេះ បានបើកសម្ពោធនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី (ក្បែរស្ពានអាកាសសាលាតិចណូ)ដែលនេះ គឺជាកាអគារតាំងបង្ហាញទី២របស់ខ្លួន បន្ទាប់ពីសាខាចោមចៅ ដែលបានបើកដំណើរការកាលពីឆ្នាំមុន។ ក្នុងពិធីសម្ពោធជាផ្លូវការនេះ ដឹកនាំដោយនាយកប្រតិបត្តិនៃក្រុមហ៊ុន SsangYong Cambodia និងអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Asia / KD Export Team SsangYong Motor និងក្រុមការងារនៃក្រុមហ៊ុន SsangYong ជាច្រើនរូបទៀត។
អគារតាំងបង្ហាញថ្មី ដែលមានរាងបួនជ្រុងស្មើយ៉ាងទូលាយ នឹងក្លាយជាកន្លែងនៃការតាំងបង្ហាញនូវគ្រឿងតុបតែងផ្ទៃខាងក្នុងនៃរថយន្តដ៏ទាក់ទាញបំផុតនៅក្នុងប្រទេសកម្ពុជា។ ការបើកសម្ភោធនេះនឹងបង្ហាញពីម៉ូដែលរថយន្តចុងក្រោយរបស់ SsangYong ដែលបង្ហាញពីការច្នៃប្រឌិតរបស់រថយន្ត SUV ដ៏ទំនើប។
លោក Lee Jae Hoo អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន SsangYong Cambodia បានថ្លែងថា «ក្រុមហ៊ុន SsangYong Cambodia បានបង្កើតអគារតាំងបង្ហាញដំបូងបង្អស់របស់ខ្លួន នៅក្នុងខែមីនា ឆ្នាំ២០១៨។ នៅក្នុងទីផ្សារប្រកួតប្រជែងនៃរថយន្តម៉ាកល្បីនេះ SsangYong បានគ្រប់គ្រងស្ថានភាពបានយ៉ាងឆាប់រហ័ស ដើម្បីបង្កើនភាគហ៊ុននៃទីផ្សាររបស់ខ្លួន។ ដំណើរការលក់របស់យើង គឺគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់យើង ដែលធ្វើឱ្យយើងសម្រេចចិត្តបង្កើតអគារតាំងបង្ហាញថ្មីមួយនេះ នៅចំកណ្តាលនៃរាជធានីភ្នំពេញ ដើម្បីផ្តល់នូវភាពងាយស្រួលឡើងដល់អតិថិជន ដែលមានស្រាប់ និងអតិថិជនបន្ថែមទៀតរបស់យើង» ។
អគារតាំងបង្ហាញថ្មីនេះ គឺជាផ្នែកមួយនៃការរីកចម្រើនដ៏សំខាន់របស់ SsangYong នៅកម្ពុជា។ ការមានកាអគារតាំងបង្ហាញរថយន្តនៅកម្ពុជា បានបញ្ជាក់ថាក្រុមហ៊ុន SsangYong គឺមានសេដ្ឋកិច្ចកំពុងរីកចម្រើន ហើយក៏បង្ហាញថា ម៉ាកសញ្ញាមួយនេះ ត្រូវបានគេទទួលស្គាល់ជាផ្លូវការហើយនៅថ្ងៃនេះ និងនៅឆ្នាំខាងមុខទៀត។
លោក Yoon Jiseok អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន SsangYong ប្រចាំប្រទេសកូរ៉េ (Asia/KD Export Team SsangYong Motor) បានលើកឡើងថា «ក្រុមហ៊ុន SsangYong បានបើកដំណើរការតាំងពីឆ្នាំ១៩៥៤ ដែលគិតមកដល់ ឥលូវមានរយៈពេលជាង៦៥ឆ្នាំ លើជំនាញផលិតយានយន្ត ហើយយើងពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះការផលិតរថយន្តរយៈពេលដ៏យូរអង្វែងរបស់យើង។ SsangYong បានផលិតរថយន្តប្រភេទ SUV, Pick Up, MPV Car ដែលមានលក្ខណៈ Dynamic Driving តាមបច្ចេកទេស 4 x4 ដែលគិតពីសុវត្ថិភាពជាចំបង និងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដើម្បីឲ្យបំពេញតាមតំរូវការអតិថិជន»។
លោកបន្ដថា «ជារៀងរាល់ឆ្នាំការលក់របស់យើង មានកំណើនកើនឡើងរហូត ជាក់ស្តែងឆ្នាំ២០១៨ យើងលក់បានរថយន្តចំនួន១៤៤,០០០គ្រឿង និងក្នុងឆ្នាំ២០១៩ យើងជឿជាក់ថា នឹងកើនដល់ ១៦៣,០០០គ្រឿង។ ជាមួយកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយក្រុមហ៊ុនSsangYong ប្រចាំកម្ពុជានេះ យើងនឹងធានាផ្គត់ផ្គង់នូវរថយន្តដ៏ល្អប្រណិត ពីរោងចក្រយើងផ្ទាល់ មកកាន់ទីផ្សារប្រទេសកម្ពុជា»។
ការបើកសម្ពោធអគារតាំងបង្ហាញនេះផងដែរ ក៏នឹងមានការបង្ហាញពីពាន់រង្វាន់ ដែលក្រុមហ៊ុនទទួលបានផងដែរមានដូចជា «SsangYong ឯកទេសរថយន្ត SUV ដ៏ល្បីល្បាញលើពិភពលោក។ សូមមកទទួលយកបទពិសោធន៍ថ្មី ជាមួយនឹងរថយន្ត SsangYong» (World Renowned SUV Specialist: Enter and Experience the New SsangYong)។ ស្លាកតាំងបង្ហាញនេះ តំណាងឱ្យចក្ខុវិស័យរបស់ SsangYong ដែលត្រូវបានគេស្គាល់ និងស្ថិតនៅលំដាប់កំពូលក្នុងផ្នែករថយន្តបែប Sport ដ៏ទំនើបទាន់សម័យ។
ដើម្បីបញ្ជាក់ពីចំណុចដ៏ល្អខាងលើនេះ ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ រថយន្ត Rexton និងរថយន្ត Rexton Sports បានទទួលពានរង្វាន់ជាច្រើនពីទស្សនាវដ្តី 4X4 នៃចក្រភពអង់គ្លេស។ ទស្សនាវដ្តី 4x4 គឺជាទស្សនាវដ្តីរបស់ចក្រភពអង់គ្លេស និងជាទស្សនាវដ្តី Pick-Up ដែលបង្ហាញពីរថយន្ត 4WD និងរថយន្តដឹកទំនិញទូទាំងពិភពលោក។ ជារៀងរាល់ឆ្នាំទស្សនាវដ្តី 4X4 បានជ្រើសរើសគំរូរថយន្តជិត ៩០គំរូរថយន្ត សម្រាប់ការសិក្សាស៊ីជម្រៅ និងការវាយតម្លៃ ដើម្បីធ្វើការប្រកួតប្រជែង។
នៅឆ្នាំ២០១៨ រថយន្ត SsangYong ម៉ូដែល Rexton បានឈ្នះពានរង្វាន់ចំនួនបី គឺ ឈ្នះពានរង្វាន់ រថយន្តដែលមានគុណម្លៃល្អដាច់គេ រថយន្តដែលខ្លាំង ធុន រឹងមាំជម្នះគ្រប់ឧបសគ្គផ្លូវ និងពានរង្វាន់ រថយន្ត 4X4 ប្រចាំឆ្នាំ។ រថយន្ត SsangYong ម៉ូដែល Rexton នៅតែបន្តទទួលបានពានរង្វាន់ «រថយន្តដែលមានគុណម្លៃល្អដាច់គេ» ក្នុងខែមករា ឆ្នាំ2019 រយៈពេល2ឆ្នាំជាប់ៗគ្នាផងដែរ។ ចំណែក រថយន្ត SsangYong ម៉ូដែល Rexton Sports ទទួលបានពានរង្វាន់ «រថយន្តដែលមានគុណម្លៃល្អដាច់គេ» ក្នុងប្រភេទ «រថយន្ត Pick-Up ប្រចាំឆ្នាំ» ក្នុងឆ្នាំ២០១៨។
លោក Park Keun Baek អគ្គនាយកផ្នែកលក់នៃក្រុមហ៊ុន SsangYong បានបង្ហាញពីភាពពេញនិយមរបស់រថយន្ត SsangYong គឺដោយសារសុវត្ថិភាព ការរចនា និងកម្លាំងថាមពលរបស់រថយន្ត។ លោកបានថ្លែងថា «ឧទាហរណ៍ ម៉ូដែល Rexton គឺផលិតឡើងដោយផ្តោតលើសុវត្ថិភាពរបស់អ្នកដំណើរ និងភាពធន់នៃរថយន្ត សូម្បីតែនៅពេលបើកបរនៅលើផ្លូវដ៏លំបាកយ៉ាងណាក៏ដោយ។ ការរចនាម៉ូដែល Rexton ឡើងគឺទទួលបានការកោតសរសើរ ពីអ្នកជំនាញខាងត្រួតពិនិត្យស្វ័យប្រវត្តិជាច្រើន ថា ជារថយន្ត SUV ដ៏ស្រស់ស្អាតបំផុតនៅក្នុងទីផ្សារ។ ចំណែករឿងម៉ាស៊ីនវិញ រថយន្ត SsangYong ម៉ូដែល Rexton បំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 2.2 លីត្រ ប៉ុន្តែការដំណើរការម៉ាស៊ីនរបស់វា គឺស្រដៀងគ្នាទៅនឹងម៉ាស៊ីន 3.0 លីត្រដែរ។ បច្ចេកវិទ្យានេះ គឺត្រូវបានក្រុមវិស្វកម្មនៃក្រុមហ៊ុន SsangYong រួមបញ្ជូនគ្នាយ៉ាងល្អឥតខ្ចោះ ស្របទៅនឹងការរួមបញ្ជូនគ្នា៧ ល្បឿននៃរថយន្តដឹកជញ្ជូនម៉ូដែល Mercedes Benz»។
នៅឆ្នាំ២០១៩នេះ នឹងក្លាយជាឆ្នាំដ៏គួរឱ្យរំភើបសម្រាប់ក្រុមហ៊ុន SsangYong ព្រោះថានឹងមានព្រឹត្ដិការណ៍ជាច្រើន កំពុងរង់ចាំនាពេលខាងមុខនេះ។ ក្រុមហ៊ុន គ្រោងនឹងដាក់បង្ហាញម៉ូដែលថ្មីមួយទៀត នៅពាក់កណ្តាលឆ្នាំនេះ និងកន្លែងតាំងបង្ហាញមួយផ្សេងទៀត នៅដើមឆ្នាំក្រោយនៅក្បែរតំបន់បឹងកេងកង។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 098 456 888 / 095 456 888៕