(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៨០៦គ្រឿង រកឃើញល្មើសច្បាប់១,០២៥គ្រឿង (ម៉ូតូ៦០%) អប់រំ៤០៥គ្រឿង និងផាកពិន័យ៦២០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៦ ខែកុម្ភៈនេះ ត្រួតពិនិត្យរួម បានចំនួន២,៩៨៤គ្រឿង, អប់រំ២៨៣គ្រឿង និងផាកពិន័យ៦៤៤គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨២,៧៣៨គ្រឿង រកឃើញយានយន្តល្មើស១៤,២៣០គ្រឿង (ម៉ូតូ៧៦%) ក្នុងនោះអប់រំ ៥,៣៨០គ្រឿង និងផាកពិន័យ៨,៨៥០គ្រឿង៕