(ភ្នំពេញ)៖ ដំណើរការសម្រិតសម្រាំង បេក្ខភាពដែលបានដាក់ពាក្យ មកកាន់កម្មវិធីប្រកួត Startupper ប្រចាំឆ្នាំ២០១៨-២០១៩ របស់ក្រុមហ៊ុនតូតាល់ បានបញ្ចប់រួចរាល់ហើយ។ បេក្ខភាពចំនួន១០រូបខាងក្រោមនេះ បាន ជាប់ឈ្មោះ នៅក្នុងការជ្រើសរើសចុងក្រោយ៖
* Leny KEO៖ Clean City
* Linda EANG៖ Life Group
* Mithona CHUOP៖ V-LIFT
* Pauvrachana PHAUK៖ CamMhealth
* Seavpor TENG៖ Homex Kh
* Song Ravuth៖ Modern Agriculture
* Sovannthorn SORN៖ Vectorkh.com
* Sreysrors CHEA៖ KON CHHLAT Baby Porridge
* Sovann SRUN៖ Tesdopi តេស្ត ១២
* Vantara LONG៖ TreeWB, Social-Ecommerce
គម្រោងខាងលើនេះ ត្រូវបានជ្រើសរើសចេញពីបេក្ខភាពជាង៩២បេក្ខភាព តាមរយៈការដាក់ពាក្យ និងដំណាក់កាល «ចែករំលែកដើម្បីទទួលបានការចូលចិត្ត» (Share for Likes) មុនពេលឈានដល់ដំណើរ ការពិនិត្យមើលដោយ អ្នកជំនាញធុរកិច្ចសង្គម។
បេក្ខភាពទាំង១០រូបនេះ បានធ្វើបទបង្ហាញអំពីគម្រោងរបស់ខ្លួន នៅថ្ងៃតែមួយក្នុងថ្ងៃទី១៦ ខែកុម្ភៈនេះ។ បេក្ខភាពទទួលបាន ការបង្ហាត់បង្រៀនមុនពេល ធ្វើបទបង្ហាញដល់ក្រុមប្រឹក្សាវាយតម្លៃក្នុងស្រុក ដែលមានសមាសភាគដូចខាងក្រោម៖
* លោក Asif IQBAL នាយកគ្រប់គ្រង ក្រុមហ៊ុនតូតាល់
* លោក Bernardo ESEO ជា VP Corporate Affairs ក្រុមហ៊ុនតូតាល់
* Sopheak KEM ជា VP Commercial and Specialties ក្រុមហ៊ុនតូតាល់
* Chantra BE, Barcamp, Tech & Startup Community Builder
* លោក Chansamrach LIM, នាយកគ្រប់គ្រង Cambodian Investment Club
* Kounila KEO, នាយកគ្រប់គ្រង Redhill Asia,
* លោក Somethearith DIN សហស្ថាបនិកសណ្ឋាគារ Frangipani និងប្រធានសមាគមសណ្ឋាគារ
* លោក Stephen Peterson ទីប្រឹក្សាជាន់ខ្ពស់ និងអ្នកសម្របសម្រួលកម្មវិធីសម្រាប់សហគ្រិនភាព និងនវានុវត្តន៍ សាកលវិទ្យាល័យជាតិគ្រប់គ្រង
* Penhleak “Pinkie” CHAN, អ្នកគ្រប់គ្រងពាណិជ្ជកម្ម និងសហគមន៍ ក្រុមហ៊ុន Raintree។
កម្មវិធីប្រគល់ពានប្រព្រឹត្តទៅ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាវាយតម្លៃ នឹងធ្វើការប្រកាសអ្នក ទទួលបានជ័យលាភីចំនួនបីរូប ដែលជាអ្នកឈ្នះ នៅក្នុងកម្មវិធីប្រកួត Startupper ប្រចាំឆ្នាំ២០១៨-២០១៩ របស់ក្រុមហ៊ុនតូតាល់ នៅក្នុងប្រទេសកម្ពុជា។
សហគ្រិនវ័យក្មេងទាំងបីរូបនេះ នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលមានចំនួនទឹកប្រាក់រហូតដល់១៥,០០០ដុល្លារ (រង្វាន់ទីមួយ) ការគាំទ្រផ្ទាល់ខ្លួន និងការបង្ហាត់បង្រៀនពីក្រុមហ៊ុនតូតាល់ និងយុទ្ធនាការទំនាក់ទំនង ដើម្បីធ្វើការផ្សព្វផ្សាយគម្រោងរបស់ពួកគេថែមទៀតផង៕