(តាកែវ)៖ អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារចុះជួយស្រុកត្រាំកក់ លោក ច័ន្ទ សារុន និងភរិយា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តមឿងចារ្យ ភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលចំណាយថវិកា សរុបប្រមាណ ១១ម៉ឺនដុល្លារ។
ពិធីសម្ពោធនេះ ក៏មានការអញ្ចើញចូលរួមពី ក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក, ការិយាលយ័អង្គភាពជុំវិញស្រុក, មេឃុំ, តាជីយាយជី, លោកគ្រូអ្នកគ្រូ, សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុប ចំនួន៨១២នាក់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោក ច័ន្ទ សារុន និងភរិយា បានផ្តល់សៀវភៅ និងប៊ិចដល់សិស្សានុសិស្ស ចំនួន២០០នាក់, លោកគ្រូ អ្នកគ្រូ៣៤នាក់ ដោយម្នាក់ៗទទួលថវិកាចំនួន២០,០០០រៀល, តាជីយាយជី៥៥នាក់ម្នាក់ៗ ទទួលបានក្រណាត់ស១ដុំ ថវិកាចំនួន១០,០០០រៀល និងបានចូលរួមបច្ច័យចំនួន ២,០០០,០០០រៀលផងដែរ។
សូមជម្រាបថា មហាកុដិដែលត្រូវបានសម្ពោធនេះ មានទំហំ៨ម៉ែត្រ គុណ១២.៣០ម៉ែត្រ កំពស់២ជាន់ ហើយក្រៅតែពី មហាកុដិហើយនោះ ក៏មានសមិទ្ធផលមួយចំនួនទៀត រួមមានដូចជា វេទិកាទទួលបច្ច័យទំហំ៤ម៉ែត្រ, សាលាទទួលភ្ញៀវ២ខ្នង, វិមានចាស់ស្រុក១ខ្នង ទំហំ៤.៥០ម៉ែត្រ គុណ៥.៥០ម៉ែត្រ និងរោងដូនជី១ខ្នង ទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ ដោយចំណាយថវិកាសរុប ចំនួន១១៦,៣១៩ដុល្លារអាមេរិក។
ថវិកាសម្រាប់ការសាងសង់សមិទ្ធផលទាំងអស់នេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសប្បុរសជនទាំងក្នុង និងក្រៅប្រទេស និងពុទ្ធបរិស័ទចំណុះជើងវត្ត៕