(ស្វាយរៀង)៖ កម្មករ-កម្មការិនីរោងចក្របៃហុង ផលិតអំពូលភ្លើងនៅក្នុងតំបន់សេដ្ឋកិច្ចស្វាយរៀង «ហ្គីហ្គារីសស៍» ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដួលសន្លប់ចំនួន២៧នាក់ ដោយសារធំក្លិនជ័រម្យ៉ាងមិនល្អ។
កម្មការិនីដែលដួលសន្លប់ បានឲ្យដឹងថា នៅពេលកើតហេតុខាងលើ កម្មករកំពុងធ្វើការដូចសព្វមួយដង ស្រាប់តែមានធំក្លិនផ្សែង បណ្តាលឲ្យកម្មករវិលមុខ ដកដង្ហើមថប់ៗ ក្អួតចង្អោ ដួលបន្លប់ជាបន្តបន្ទាប់។ កម្មការិនីរងគ្រោះ ត្រូវបានមិត្តរួមការងារ និងពេទ្យប្រចាំការជួយសង្គ្រោះ និងដឹកមកកាន់មន្ទីរពេទ្យបង្អែកជីភូ ដើម្បីធ្វើការសង្គ្រោះ។
លោកវេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា កម្មករដែលសន្លប់នេះឥឡូវកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជីភូ ក្រុងបាវិត ហើយការដែលសន្លប់ បណ្តាលមកពីកម្មករខ្សោយដួលសន្លប់ដំបូងពីរនាក់ទេ ដោយឃើញសន្លប់ពីរនាក់ ស្រាប់តែដួលជាបន្តបន្ទាប់ ប៉ុន្តែរហូតដល់ម៉ោង១២ថ្ងៃត្រង់នេះ អ្នកខ្លះបានធូរស្រាលហើយដែរ៕