(ភ្នំពេញ)៖ ទោះបីជាមានអាជីវកម្មនិមិត្តសញ្ញា (Franchise) កាហ្វេមានចំនួនច្រើន នៅក្នុងប្រទេសកម្ពុជា យ៉ាងក្តីប៉ុន្តែអ្នកជំនួញផ្នែកនេះ នៅតែជឿជាក់ថាទីផ្សារ កាហ្វេប្រេន (Brand) ព្រមទាំងម្ហូបអាហារបែបខ្មែរ និងអឺរ៉ុប នៅតែមានទីផ្សារខ្ពស់នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។
លោក លឹម ជឺ ប្រធានក្រុមហ៊ុនមនោរម្យ និងជាម្ចាស់ភោជនីដ្ឋាន Haute and Coupe Coffee បានថ្លែងអះអាងថា អាជីវកម្មកាហ្វេ ព្រមទាំងម្ហូបអាហារបែបខ្មែរ និងបែបអឺរ៉ុប នៅតែមានទីផ្សារ នៅក្នុងប្រទេសកម្ពុជា ដោយសារតែកំណើនជីវភាព និងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ងាកមកទទួលទានកាហ្វេទំនើប ក៏ចេះតែមានការកើនឡើងពីមួយថ្ងៃទីមួយថ្ងៃផងដែរ។
ការបង្ហាញជំនឿចិត្តយ៉ាងមុតមាំ របស់អ្នកជំនួញអាជីវកម្មកាហ្វេប្រេន ខាងលើបានធ្វើឡើងនៅក្នុងឱកាស បើកសម្ពោធជាផ្លូវការភោជនីដ្ឋាន Haute and Coupe Coffee នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានទីតាំងលើផ្លូវត្រសក់ផ្អែម ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក លឹម ជឺ បានលើកឡើងថា ការបើកហាងនេះ ដោយសារតម្រូវការទីផ្សារនៅកម្ពុជា កំពុងពេញនិយមពីសំណាក់ ស្រទាប់មនុស្សគ្រប់វ័យ។ ដូច្នេះដើម្បីប្រកួតប្រជែងគុណភាពចំណីអាហារ ភេសជ្ជៈ ក្នុងពេលបច្ចុប្បន្នហាង Haute and Coupe Coffe បានបន្តប្តេជ្ញាចិត្តពង្រឹងគុណភាពជាលក្ខណៈ Franchise ផងដែរ។
សម្រាប់ Haute and Coupe Coffe គឺជាគំនិតផ្តួចផ្តើមឡើងដោយមានការចូលរួមពីអ្នកជំនាញមកពីបរទេស និងប្រទេសកម្ពុជា។ ជាមួយគ្នានេះម៉ាកយីហោថ្មីនេះ គឺជាមោទនភាពរបស់កម្ពុជា ដែលបានរចនាផ្នែកខាងក្នុងហាងមានភាពទាន់សម័យ និងមានផាសុកភាព ដើម្បីប្រកួតប្រជែងជាមួយ Franchise នានាដែលកំពុងប្រតិបត្តិការរបស់ខ្លួននៅក្នុងពេលបច្ចុប្បន្ននេះ។ Haute and Coupe Coffe គឺបានធានាស្តង់ដារអន្តរជាតិ ខុសពីការហ្វេធម្មតា។
ជាមួយគ្នានេះសម្រាប់ Haute and Coupe Coffe មានបម្រើម្ហូបអាហារជាច្រើនប្រភេទ ទាំងអាហារបែបខ្មែរ និងបែបអឺរ៉ុប ដើម្បីបំពេញសេចក្តីត្រូវការ របស់ប្រជាជនកម្ពុជា និងភ្ញៀវបរទេសដែលកំពុងតែអញ្ជើញមកទស្សនានៅប្រទេសកម្ពុជា យ៉ាងច្រើនកុះករពីមួយថ្ងៃទៅមួយថ្ងៃមិនឈប់ឈរផងដែរ។
ទន្ទឹមនេះសម្រាប់ Haute and Coupe Coffe ផ្តោតសំខាន់ទៅលើគុណភាពចំណីអាហារ និងភេសជ្ជជាមួយតម្លៃសមរម្យ សម្រាប់ក្រុមគ្រួសារ និងតម្រូវការសម្រាប់មនុស្សគ្រប់វ័យ មិនតែប៉ុណ្ណោះ Haute and Coupe Coffe បានរៀបចំបញ្ចុះតម្លៃជូនអតិថិជនសម្រាប់ថ្ងៃស្អែក ដែលមកពិសារអាហារ និងការហ្វេនៅទីតាំងថ្មីខាងលើនេះ។ យ៉ាងណាក៏ដោយ Haute and Coupe Coffe មានជំហរថា នឹងពង្រីកសាខាឲ្យបានច្រើនបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា ទោះបីជាទីផ្សារកាហ្វេកំពុងរីកដុះដាលដូចផ្សិត៕