(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,៤៣៣គ្រឿង រកឃើញល្មើសច្បាប់១,៧២២គ្រឿង(ម៉ូតូ៨២%) អប់រំ៥០៤គ្រឿង និងផាកពិន័យ៩១០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៥ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន៣,៥០៧គ្រឿង, អប់រំ៣,៥៩៤គ្រឿង និងផាកពិន័យ៧៣៩គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៧៦,៩៣២គ្រឿង រកឃើញយានយន្តល្មើស១៣,២០៥គ្រឿង(ម៉ូតូ៧៨%) ក្នុងនោះអប់រំ៤,៩៧៥គ្រឿង និងផាកពិន័យ៨,២៣០គ្រឿង៕