(ភ្នំពេញ)៖ បច្ចុប្បន្ននេះកំណើន នៃការទិញលក់ដីឡូតិ៍ កំពុងមានសន្ទុះខ្លាំងក្លា ដែលធ្វើឲ្យអ្នកវិនិយោគជាច្រើនសម្រុកប្រកបអាជីវកម្មនេះ។ ជាមួយនឹងសន្ទុះដ៏ខ្លាំងក្លា នៃការប្រកបអាជីវកម្មនេះលោក ហេង មករា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ PDH Town Investement ក៏បានឲ្យអ្នកដែលគ្រោងទិញដីឡូតិ៍ ត្រូវយល់ដឹងពី២ចំណុចសំខាន់នេះ ជាមុនសិន មុនសម្រេចចិត្តទិញដីឡូតិ៍។
លោក ហេង មករា បានលើកឡើងថា ប្រជាពលរដ្ឋ ឬអតិថិជនដែលមានគម្រោងទិញដីឡូត៍ ដីសាងសងលំនៅដ្ឋាន ឬដីទុកចំណេញមុនសម្រេចចិត្តទិញត្រូវមើលលើ កត្តាសំខាន់២ចំណុចនេះសិន ដើម្បីចៀសវាងបញ្ហាប្រឈមណាមួយកើតឡើង។
លោក ហេង មករា ឲ្យដឹងថា តំបន់ដីឡូតិ៍ដែលអ្នកគួរទិញត្រូវតែជ្រើសរើសដីឡូតិ៍រួមមាន៖
*ទី១៖ លំហូររស់នៅរបស់មនុស្ស ត្រូវតែជាតំបន់ដែលមានមនុស្សរស់នៅឆ្លងកាត់ញឹកញាប់ ចេញចូលធ្វើការជាទៀតទាត់
*ទី២៖ ត្រូវសង្កេតមើលប្រព័ន្ធធានាសាស្ត្រជាពិសេសផ្លូវថ្នល់ ទឹកភ្លើង និងសេវាកម្មសាធារណៈរបស់រដ្ឋ។ បើមានចំណុចទាំងនេះ ច្បាស់ណាស់ឱកាសចំណេញពី វិនិយោគមានឱកាស ទៅតាមនោះដែរ។
លោកបន្ថែមថា អ្វីដែលសំខាន់ទៀតនោះ អតិថិជនគួរតែវិនិយោគដីធ្លីនៅតំបន់ជាយក្រុង ដោយសារតែទីក្រុងភ្នំពេញកាន់តែធំ ការពង្រីកចេះតែធ្វើឡើងជាបន្តបន្ទាប់។
ជាមួយគ្នានោះលោក ហេង មករា បានណែនាំអតិថិជនទាំងអស់ដែលមានគម្រោងទិញដីឡតិ៍ គួរតែជ្រើសរើស ដីឡូត៍មនោរម្យអភិវឌ្ឍន៍ ដោយមានតម្លៃធូរថ្លៃពោលចាប់ពី២៥០០-១២០០០ដុល្លារ លើផ្ទៃដីជាង២ហិកតាមាន១២២ឡូត៍ ហើយទំហំមាន៥ម៉ែត្រគុណ២០ម៉ែត្រ អាចសង់ជាផ្ទះល្វែង ឬផ្ទះវីឡាបាន។
លោក ហេង មករា ឲ្យដឹងទៀតថា ទីតាំងដីឡូតិ៍នេះស្ថិតនៅតំបន់អភិវឌ្ឍន៍ថ្មី មានចម្ងាយ១គីឡូម៉ែត្រពីផ្សារបាត់ដឹង និង១គីឡូកន្លះពីផ្សារសំរោង។ អ្វីដែលពិសេសនោះ អតិថិជនទិញនៅតំបន់នេះ នឹងមានឱកាសចំណេញច្រើន នៅពេលផ្លូវលោកឧកញ៉ាលីយ៉ុង ផាត់ សាងសង់ឡើងជាផ្លូវការ ទំនោរនៃការរស់នៅរបស់ប្រជាពលរដ្ឋនឹងកាន់តែច្រើន ធ្វើឲ្យសេដ្ឋកិច្ចតំបន់នោះមានការរីកចម្រើនមិនខាន។
លោកបន្ថែមថា ការបើកលក់គម្រោងនេះទទួលបានជោគជ័យច្រើន ដោយសារតែបងប្អូនមកចូលរួមសម្ពោធ មានការចាប់អារម្មណ៍ និងសម្រេចចិត្តទិញជាច្រើនឡូត៍ដែលគាត់ពេញចិត្ត។ បច្ចុប្បន្នតំបន់នេះមានប្រជាពលរដ្ឋរស់់នៅច្រើនស្រាប់ មានផ្លូវធ្វើដំណើរខ្វាត់ខ្វែង ប្រជាពលរដ្ឋធ្វើដំណើរចេញចូលយ៉ាងច្រើនក្នុង១ថ្ងៃៗ។
លោកបន្ថែមថា ដោយឡែកសម្រាប់អ្នកចង់ជាវដីឡូតិ៍នេះ ត្រូវបង់មុនចំនួន៤០%បន្ទាប់ពីកក់ និងធ្វើការបង់រំលស់ជាមួយក្រុមហ៊ុន៣០ដុល្លារក្នុងមួយខែប៉ុណ្ណោះ៕