(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៦នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងដកហូតបានវត្ថុតាងមួយចំនួន ស្ថិតនៅក្រុម១០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានទទួលពត៌មានពីភ្ញាក់ងារផ្តល់ពត៌មានថាករណីគ្រឿងញៀនថា មានករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន មួយកន្លែង ស្ថិតនៅក្រុម១០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្តថា លោកបានបញ្ជាកម្លាំងចុះទៅឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សៀ រិទ្ធីស័ក្ក ភេទប្រុស ជនជាតិខ្មែរ អាយុ១៨ឆ្នាំ មុខរបរគ្មានដកហូតបានថ្នាំញៀនប្រភេទ MDMA ប្រភេទគ្រាប់ចំនួន៣៨គ្រាប់ នឹងទូរស័ព្ទ០១គ្រឿង ក្រោយពីសាកសួរឈ្មោះ សៀ រិទ្ធីសក្ក័ ហើយ ឈ្មោះ សៀ រិទ្ធីស័ក្ក។
បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យឈ្មោះ សៀ រិទ្ធីស័ក្ក បានសហការជាមួយសមត្ថកិច្ចបន្តទៅឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់បន្ថែមទៀត រួមមានមាន៖ ឈ្មោះ ពុធ រតនះ ភេទប្រុស ជនជាតិខ្មែរ, ឈ្មោះ ចេង ប៉េងលាង ភេទប្រុស, ២៖ ឈ្មោះ សុខ វុទ្ធី ភេទប្រុស, ៣៖ ឈ្មោះ ថង ស្រីនីត ភេទស្រី, ៤៖ ឈ្មោះ ខ្នា អេងហួរ ភេទស្រី នៅចំណុចក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ចយើងក៏បញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕