គ.ជ.ប នឹងរៀបចំកម្មវិធីបណ្តុះបណ្តាល ស្រង់ស្ថិតិពលរដ្ឋប៉ាន់ស្មាន ការចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីបក្សនយោបាយ និងបញ្ជីបេក្ខជនឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣
15-02-2019 11:45
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពី ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងការចុះបញ្ជីឈ្មោះបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាអាណត្តិទី០៣។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
បើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប បានឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលនេះនឹងធ្វើឡើង រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខវេលាម៉ោង៨៖០០នាទីព្រឹក នៅសាលសន្និសីទ គ.ជ.ប៕
សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលមានខ្លឹមសារដូចខាងក្រោម៖