(ភ្នំពេញ)៖ បន្ទាប់ពីមានការផ្ទុះរូបភាពស្វែងរកអ្នកជំនាញថតរូបភាពពេលយប់ ដែលបានបង្ហោះដោយតារាសម្តែងដ៏មានប្រជាប្រិយភាព
និងតារានិយមលេងបណ្តាញសង្គមហ្វេកបុកដ៏ល្បីៗ ដូចជា៖ លោក កែវ សុខផេង កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា, លោក ឈឹមសក្កដា, កញ្ញា ហ៊ិនច័ន្ទនីរ័ត្ន, លោក ជាសុវណ្ណារឹទ្ធ អ្នកនាង សុខសុម៉ាវតី អ្នកនាង នាងសុវ៉ាតនា ហៅ DJ Nana លោក ហៃប៉ាវហុង កញ្ញា ស៊ីនយូប៊ីន និង កញ្ញ សាឡាត់ស្រីឡាងជាដើម ជាមួយR17 Pro អ្នកជំនាញថតរូបនៅពេលយប់។
ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុនរួចមក ដោយនៅ Status ដែលពួកគាត់បានសរសេរថា «ខ្ញុំចូលចិត្តថតរូបណាស់ ជាពិសេសការថតរូបពេលយប់ បើសិនជាមានអ្នកជំនាញថតរូបពេលយប់ផ្ទាល់ខ្លួន មិនដឹងជាល្អយ៉ាងណាទេ! តើនណាជាអ្នកជំនាញថតរូបពេលយប់របស់ខ្ញុំទៅ? អាចទាយបានទេ? ដែល Caption ទាំងអស់នេះ ពួកគាត់សរសេរ និង បង្ហោះដោយភ្ញាប់ជាមួយនឹងរូបភាពមួយស្លឹកដែលគួរឱ្យទាក់ទាញ នៅពេលនោះមានក្រុមអ្នកគាំទ្រខ្លះបាន Comment ប្លែកៗ និងខ្លះទៀតបាន Comment ជាលក្ខណៈលេងសើចទៅតាមរបៀបដែលពួកគេចូលចិត្ត និងស្រឡាញ់រាប់អាន Idol របស់ពួកគេទាំងនោះ»។
មកដល់ថ្ងៃនេះអ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនោះ គឺក្រុមតារាល្បីៗដដែល បានបង្ហោះរូបភាពមួយសន្លឹកទៀត ថាជាអ្នកជំនាញថតរូបនៅពេលយប់ របស់ពួកគាត់ ដែលនៅលើរូបភាពនោះមានបុរសម្នាក់កាន់កាម៉េរាថតរូបដដែល ហើយមានទូរស័ព្ទដ៏ស្រស់ស្អាតអមជាមួយគ្នាដោយសរសេរអក្សរ នៅខាងក្រោមថា «R17 Pro ជាអ្នកជំនាញថតរូបនៅពេលយប់» ដែលជាអ្នកមិត្តយល់ចិត្ត ទៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ជាមួយពួកគាត់ផងដែរ។ មិនតែប៉ុណ្ណោះ R17 Pro បានក្លាយទៅជាអ្នកជំនាញថតរូបពេលយប់របស់ពួកគាត់ ដែលមានចំណង់ចំណូលចិត្តថតរូប ពេលយប់យ៉ាងស្រស់ស្អាត។
តាមដែលយើងធ្លាប់ដឹងកន្លងមកថាម៉ូឌែលទូរស័ព្ទនេះ បានផលិតឡើងដោយក្រុមហ៊ុនស្មានហ្វូន OPPO ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប គឺមានកាមេរ៉ា៣គ្រាប់ដែលមានទំហំ F1.5/F2.4 មានកាំពន្លឺដ៏វៃឆ្លាត អាចបន្ថែមពន្លឺនៅទីកន្លែងងងឹតបានយ៉ាងស្រស់ស្អាតមិនធ្វើឲ្យបែកគុណភាពរូប ឬ ស្រអាប់ឡើយ ដោយមិនចាំបាច់ប្រើប្រាស់ Flash ជំនួយ ឬ Edit បន្ថែមពន្លឺឡើយ និងអាចបន្ថយពន្លឺនៅទីកន្លែងដែលភ្លឺខ្លាំងថែមទៀតផង។
មិនតែប៉ុណ្ណោះ R17 Pro មានបច្ចេកវិទ្យាទប់លំនឹង IOS អស់ក្តីបារម្ភពីការបាត់បង់លំនឹងពេលថតរូបភាព វាមានបច្ចេកវិទ្យា Ultra Night Mode ដែលធ្វើឲ្យរូបភាពកាន់តែត្រជាក់ភ្នែក និង Color Mode ដែលធ្វើឲ្យពណ៌នៃរូបភាពកាន់តែស្រស់បំព្រងតែម្តង។ ដូច្នេះមានន័យថាអ្នកជំនាញថតរូប ពេលយប់របស់ក្រុមតារាល្បីៗជាច្រើន គឺ R17 Pro បើអីចឹងនៅចាំអីទៀត! តោះគ្នាយើង អ្នកណាខ្លះដែលចូលចិត្តថតរូបពេលយប់?៕