(ភ្នំពេញ)៖ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ជាធនាគារដែលមានផលិតផល និងសេវាកម្ម គណនីប្រាក់បញ្ញើ ប្រាក់កម្ចីជាបុគ្គល ប្រាក់កម្ចីពាណិជ្ជកម្ម និងហិរញ្ញទាន ពាណិជ្ជកម្មជាដើម ដែលមានលក្ខណៈពិសេសគួរឱ្យទាក់ទាញ និងច្នៃប្រឌិតខ្ពស់បានពង្រីកវិសាលភាពរបស់ខ្លួនហើយបន្ថែមទៀតហើយ ដោយនៅថ្ងៃដ៏ឆាប់ខាងមុខនេះ នឹងបើកសម្ពោធសាខាទី៣របស់ខ្លួន នៅផ្សារអូឡាំពិក។
វត្តមានរបស់ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក នៅក្នុងវិស័យធនាគាររបស់ប្រទេសកម្ពុជា នឹងផ្តល់អត្ថប្រយោជន៍ ចំពោះគ្នាទៅវិញទៅមកដល់ប្រជាជនកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋ ប្រជាមានិតចិន ពិសេសវាក៏ឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងទីក្រុងហុងកុងផងដែរ។
ធនាគារមាន ការិយាល័យកណ្តាល អាគារលេខ សេ០១ ផ្លូវអ៊ែ១១ កែងនឹងផ្លូវ៧០ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សាខាច្បារអំពៅ អាគារវិមានកែវចរណៃ ដីឡូលេខ១០៥បេ ផ្លូវជាតិលេខ០១ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយឆាប់ៗនេះ សាខាទី៣នៅផ្សារអូឡាំពិក ៕