Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនយក្ស សាមសុង បានអះអាងថា Galaxy Watch ថ្មី របស់ខ្លួននឹងក្លាយជាលំដាប់កំពូលនាឡិកាដ៏វៃឆ្លាតបំផុត

14-02-2019 17:05

(ភ្នំពេញ)៖ បច្ចុប្បន្ននេះ បច្ចេកវិទ្យា កំពុងតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យការរស់នៅ កាន់តែមានភាពងាយស្រួល និងទាន់សម័យគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ក៏បានបញ្ចេញនូវនាឡិកាវៃឆ្លាត (ស្មាតវ៉ច) របស់ខ្លួនកាលពីពេលថ្មីៗនេះ ដោយធ្វើការអភិវឌ្ឍន៍មុខងារថ្មីៗជាច្រើន ដែលធ្វើឱ្យអតិថិជន ដែលតែងតែគាំទ្រគ្រប់ផលិតផលរបស់ខ្លួនទាំងអស់ កាន់តែមានការជឿជាក់ និងពោរពេញដោយប្រណីតភាព។

ថ្មីៗកន្លងមកនេះ សាមសុង បានបញ្ចេញនូវនាឡិកា Galaxy Watch របស់ខ្លួនដោយរចនាឡើងយ៉ាងល្អឥតខ្ចោះ និងត្រូវបានគេចាត់ទុកថាជានាឡិកាវៃឆ្លាត (ស្មាតវ៉ច) ដ៏ល្អបំផុត។ អ្វីដែលធ្វើឱ្យ Galaxy Watch ទទួលបានការជឿទុកចិត្ត និងគាំទ្រខ្លាំងបំផុតគឺដោយសារតែចំណុចទាំង ៥ របស់វា៖
១៖ មានតម្លៃសមរម្យបំផុត
២៖ មានរូបរាងល្អប្រណីតបែប Premium
៣៖ មានគ្រូពេទ្យចាំមើលថែ (Samsung Health Functions)
៤៖ ថាមពលថ្មកាន់បានយូរ
៥៖ អាចភ្ជាប់ជាមួយស្មាតហ្វូនទាំង (Android) និង (iOS)

មាន Galaxy Watch នឹងមានអ្វីៗទាំងអស់ស្ថិតក្នុងដៃរបស់លោកអ្នក!

លោកអ្នក អាចសាកសួរ ក៏ដូចជារកជាវ Galaxy Watch បាននៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុងណាមួយ ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕