Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ជា ពិសី ប្រជុំ​ពន្លឿនការផ្សព្វផ្សាយសេចក្តីថ្លែងការណ៍ និងខ្លឹមសារសំខាន់ៗ ស្ដីពីស្ថានភាពនយោបាយបច្ចុប្បន្ន ​របស់ថ្នាក់ដឹកនាំកំពូល​បក្សប្រជាជន

14-02-2019 12:31

(ភ្នំពេញ)៖ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខណ្ឌឬស្សីកែវ ​បានបើកកិច្ចប្រជុំសំខាន់មួយ ក្នុងការជំរុញ និងពន្លឿនផ្សព្វផ្សាយសេចក្តីថ្លែងការណ៍ និងខ្លឹមសារណែនាំ ពាក់ព័ន្ធពីស្ថានភាព នយោបាយបច្ចុប្បន្ន របស់ថ្នាក់ដឹកនាំកំពូលៗ នៃគណបក្សប្រជាជនកម្ពុជា ដែលមានចំនួន៨របៀបវារៈ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

កិច្ចប្រជុំដ៏សំខាន់នេះ មានសមាសភាពចូលរួមដោយសមាជិក សមាជិកា មកពីគណចលនាមហាជននារី និងយុវជនគណបក្សខណ្ឌជាង៤០នាក់ ដឹកនាំដោយប្រធានគណចលនាមហាជន លោក ជា ពិសី និងជាប្រធានគណបក្សខណ្ឌ ក្រោមអធិបតីភាពលោកស្រី ទូច សារ៉ុម អនុប្រធានទី១ ក្រុមការងារចុះជួយខណ្ឌ និងសង្កាត់ឬស្សីកែវ។

ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌឬស្សីកែវ លោក ជា ពិសី បានបញ្ជាក់តាមសារផ្ដាំផ្ញើពាក់ព័ន្ធពីស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន EBA របស់ថ្នាក់ដឹកនាំរួមមានទី១៖ ត្រូវជឿជាក់ជាមួយថ្នាក់ដឹកនាំកំពូល​​ក្នុងការដឹកនាំ, ទី២៖ត្រូវការប្រមូលបញ្ញាញាណ ប្រមូលកម្លាំងដើម្បីទ្រទ្រង់សាមគ្គីឲ្យបានរឹងមាំ និងទី៣៖​ខ្មែរត្រូវរឹងមាំ និងគោលជំហរឲ្យបានច្បាស់លាស់ ហើយ​បើអត់ EBA ក៏ប្រទេសកម្ពុជាយើងនៅរស់បានដែរ​។

លោក ជា ពិសី បានគូសបញ្ចាក់ថា ចំពោះរបៀបវារៈទាំង៨ នៅក្នុងកិច្ចប្រជុំនេះរួមមាន៖

ទី១៖ផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា។
ទី២៖ផ្សព្វផ្សាយខ្លឹមសារ និងមតិដឹកនាំរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ របស់គណបក្សថ្នាក់រាជធានីភ្នំពេញ។
ទី៣៖ផ្សព្វផ្សាយសាររបស់លោក ហ៊ុន មានិត ទាក់ទងនឹង EBA។
ទី៤៖ផ្សព្វផ្សាយឯកសារជំនួយស្មារតី ស្ដីពីសភាពការណ៍សំខាន់ៗ ក្នុងខែមករា និងការងារឃោសនាអប់រំ ខែកុម្ភៈ ឆ្នាំ២០១៩ របស់គណៈកម្មាធិការកណ្ដាល។
ទី៥៖ការត្រៀមរៀបចំពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ខាងមុខ។
ទី៦៖ការត្រៀមរៀបចំកម្មវិធីសប្បាយភាព ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខ។
ទី៧៖ផ្សព្វផ្សាយអំពីស្ថានភាពថ្មីៗ នៅក្នុងប្រទេស និងក្រៅប្រទេស។
និងទី៨៖ជំរុញតាមដានការងារ Facebook ក្នុង Page សំខាន់ៗ៕​