(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នឹងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃ។
ពិធីបិទសន្និបាទ Fresh News TV ដែលកំពុងផ្សព្វផ្សាយគ្របដណ្តប់នៅទូទាំងប្រទេសនឹងផ្សាយផ្ទាល់ផងដែរ។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃបានបើកសន្និបាតបូកសរុបការងារ និងលើកទិសដៅការងារកាលពីថ្ងៃម្សិលមិញនេះ។ ពិធីបើកសន្និបាតបានធ្វើឡើងក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្នុងសន្និបាតរយៈពេលពីរថ្ងៃនេះក្រសួងមហាផ្ទៃបានបង្ហាញនូវសមិទ្ធផលជាច្រើនដែលថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងនគរបាលសម្រេចបាននៅក្នុងឆ្នាំ២០១៨ ដើម្បីជាប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ។ អង្គសន្និបាតក៏បានបង្ហាញនូវផែនការមួយចំនួនដែលនៅចន្លោះប្រហោងទាមទារឲ្យមានការយកចិត្តទុកដាក់បំពេញបន្ថែមទៀតនៅក្នុងឆ្នាំ២០១៩នេះ៕