(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានផ្សព្វផ្សាយឯកសារចំនួន៤ប្រភេទ ទាក់ទងទៅនឹងចំនួនសមាជិក ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា ក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ នៅលើគេហទំព័ររបស់ខ្លួន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹងថា ឯកសារដែលត្រូវបានផ្សព្វផ្សាយទាំងនោះរួមមាន៖
១៖ ចំនួនសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ តាមរយៈតំណរភ្ជាប់ www.necelect.org.kh/khmer/content/3729។
២៖ តារាងចំនួនសមាជិកក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០១៩ តាមរយៈតំណរភ្ជាប់ www.necelect.org.kh/khmer/content/3730។
៣៖ តារាងចំនួនសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ចំនួនអ្នកបោះឆ្នោត និងការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ តាមរយៈតំណរភ្ជាប់ www.necelect.org.kh/khmer/content/3731។
៤៖ តារាងចំនួនការិយាល័យបោះឆ្នោត ចំនួនអ្នកបោះឆ្នោត និងចំនួនអាសនៈសមាជិកក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០១៩ តាមរយៈតំណរភ្ជាប់ www.necelect.org.kh/khmer/content/3732។
សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត សរុបមានចំនួន៥៥៩រូប, សមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ សរុបមានចំនួន៣,៥៥៥រូប, អ្នកបោះឆ្នោតសរុបមានចំនួន១១,៥៧២រូប, ការិយាល័យបោះឆ្នោត សរុបមានចំនួន២០៣ការិយាល័យ និងឃុំ សង្កាត់ មានចំនួន ១,៦៤៦៕