(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៧,៦៩៥គ្រឿង រកឃើញល្មើសច្បាប់១,៣១៣គ្រឿង (ម៉ូតូ៣១%) អប់រំ៤១៩គ្រឿង និងផាកពិន័យ៩១៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៣ ខែកុម្ភៈនេះ ត្រួតពិនិត្យរួម បានចំនួន៤,១៨៦គ្រឿង, អប់រំ២៧៣គ្រឿង និងផាកពិន័យ៧៧០គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៦៤,២៥២គ្រឿង រកឃើញយានយន្តល្មើស១០,៥៦៤គ្រឿង (ម៉ូតូ៣៥%) ក្នុងនោះអប់រំ ៣,៦៩៤គ្រឿង និងផាកពិន័យ៦,៤៥១គ្រឿង៕