(ភ្នំពេញ)៖ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ពីខេត្តសៀមរាបទៅរដ្ឋធានីហាណូយ ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីប្រូម៉ូសិនពិសេស សម្រាប់អបអរឆ្នាំថ្មី និងទិវានៃក្ដីស្រលាញ់ ដោយក្នុងនោះសំបុត្រយន្តហោះចំនួន៣លានសន្លឹក នឹងត្រូវបានលក់ក្នុងតម្លៃពិសេស ចាប់ពី ០ (សូន្យ)ដុល្លារឡើងទៅ (ដោយមិនគិតកម្រៃ និងពន្ធនានា) នៅម៉ោង១២៖០០ – ១៤៖០០(GMT+7) ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ហើយអាចរកបានដោយចូលទៅកាន់គេហទំព័រ៖ www.vietjetair.com ។

សំបុត្រយន្តហោះ លក់ក្នុងតម្លៃប្រូម៉ូសិននេះ អាចយកទៅប្រើសម្រាប់ការហោះហើរទាំងក្នុងស្រុក និងអន្តរជាតិ ដែលតភ្ជាប់ពីប្រទេសវៀតណាម មកខេត្តសៀមរាប និងទៅទីក្រុងតូក្យូ ក្រុងអូសាកា (ប្រទេសជប៉ុន)/ ទីក្រុងសេអ៊ូល ប៊ូសាន ដេគូ (កូរ៉េខាងត្បូង)/ ហុងកុង/ តៃប៉ិ កាវស៊ីង តាយជុង តាយណាន (កោះតៃវ៉ាន់)/ សិង្ហបុរី/ បាងកក ភូកេត ឈៀងម៉ៃ (ប្រទេសថៃ)/ កូឡាឡំពួរ (ប្រទេសម៉ាឡេស៊ី)/ និងទីក្រុងយ៉ាំងហ្គោន (ប្រទេសមីយ៉ាន់ម៉ា) ។ សំបុត្រមានសុពលភាពសម្រាប់ការធ្វើដំណើរចន្លោះពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

កម្មវិធីប្រូម៉ូសិនធំបំផុតក្នុងតំបន់អាស៊ី សម្រាប់ផ្នែកហោះហើរនេះ មានបំណង់ផ្សព្វផ្សាយអំពីក្រុមហ៊ុន Vietjet ទូទាំងតំបន់ ក្នុងឱកាសរដូវបុណ្យទាននេះ។ ជាផ្នែកមួយនៃកម្មវិធីប្រូម៉ូសិននេះ យុទ្ធនាការ «Love connection – Fly for love» របស់ក្រុមហ៊ុន Vietjet ក៏កំពុងទទួលយកការចែករំលែក ពីសំណាក់អ្នកធ្វើដំណើរ នូវរឿងរ៉ាវស្នេហា ម្ហូបអាហារ វប្បធម៌ និងការធ្វើដំណើររបស់ពួកគាត់ ហើយតាមរយៈការចែករំលែកនេះ អ្នកធ្វើដំណើរមានឱកាសឈ្នះរង្វាន់ជាសំបុត្រធ្វើដំណើរទាំងទៅទាំងមក ដោយឥតគិតថ្លៃ ដែលអាចឲ្យពួកគាត់ធ្វើដំណើរទៅកាន់គោលដៅក្នុងក្ដីសុបិនរបស់ខ្លួន។

Vietjet ជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេក្នុងប្រទេសវៀតណាម ដែលធ្វើប្រតិបត្តិការក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ទំនើបមួយ ដែលផ្ដល់ជូននូវតម្លៃសំបុត្រ ប្រកបដោយភាពសន្សំសំចៃ ជាមួយនឹងសេវាកម្មច្រើនមុខដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។

ព័ត៌មានលម្អិត សូ​មចុច Like គេហទំព័រ របស់ Vietjet ក្នុង ហ្វេសប៊ុក https://www.facebook.com/Vietjetcambodia/ ឬក៏តាមមើលព័ត៌មានថ្មីពី Vietjet លើ Twitter https://twitter.com/vietjetvietnam ឬលើទំព័រ Youtube៖https://www.youtube.com/user/vietjetvietnam