(ភ្នំពេញ)៖ គេហទំព័រ Realestate.com.kh នឹងនាំមកជូននូវព្រឹត្តិការណ៍ពិព័រណ៍កាន់តែធំជាងមុន ដែលនេះជាព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ នៅសាលពិព័រណ៍កោះពេជ្រ ដែលនឹងប្រព្រឹត្តិទៅ នៅក្នុងខែមេសា ថ្ងៃទី២៦-២៧ នាពេលខាងមុខនេះ។ ព្រឹត្តិការណ៍ពិព័រណ៍នេះ ជាព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យមួយដ៏អស្ចារ្យ និងមានឥទ្ធិពលយ៉ាងខ្លាំងលើវិស័យលំនៅឋានកម្ពុជា។
ជាមួយគ្នានេះផងដែរ មានអ្នកដាក់តាំងបង្ហាញ គម្រោងអភិវឌ្ឍន៍នៅក្នុងពិព័រណ៍នេះ ប្រមាណ២០០ស្តង់ រួមមានអ្នកអភិវឌ្ឍន៍ខុនដូ អ្នកអភិវឌ្ឍន៍បុរី ភ្នាក់ងារអចលនទ្រព្យ និង ក៏ដូចជាវិស័យ ដែលពាក់ព័ន្ធជាច្រើនរួមមាន៖ វិស័យធនាគារ ធានារ៉ាប់រ៉ង សំណង់គ្រឿងសិង្ហារឹម យានយន្ត -ល-។ នេះជាឱកាសដ៏ល្អក្នុងការជួបអ្នកទិញ និងអ្នកលក់ដ៏មានសក្តានុពលដោយផ្ទាល់ផងដែរ។
លើសពីនេះទៀត ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យ ក៏អាចធ្វើការទំនាក់ទំនងជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ធំៗជាតិ និងអន្តរជាតិ នៅក្នុងព្រឹត្តិការណ៍ដ៏ធំសម្បើមរបស់យើងទៀតផង។ យើងស្វាគមន៍ភ្នាក់ងារទាំងអស់ដើម្បីចូលរួម និងបង្ហាញសក្តានុពលនៃក្រុមហ៊ុនរបស់ខ្លួន ទៅកាន់ម្ចាស់គម្រោងអភិវឌ្ឍន៍ និងសាធារណជនផងដែរ។ ចំណុចពិសេសរបស់កម្មវិធីនេះ គឺផ្តោតទៅលើគម្រោងលំនៅដ្ឋានចាប់ពី ប្រភេទគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យ ទៅដល់គម្រោងលំនៅដ្ឋានប្រណិត។
អ្នកចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ លំនៅដ្ឋានកម្ពុជាឆ្នាំ២០១៩ ជាង១០,០០០នាក់ ដែលភាគច្រើនជាអ្នក ដែលមានបំណងទិញផ្ទះ ដើម្បីបំពេញក្តីស្រម៉ៃ អ្នកខ្លះជាអ្នកដែលទិញផ្ទះលើកដំបូង ហើយក៏មានអ្នកដាក់តាំងបង្ហាញគម្រោង ដែលជាវិនិយោគិនជាតិ និងអន្តរជាតិបានចូលរួមយ៉ាងច្រើនកុះករ។ ពិព័រណ៍នេះពិតជាបានពាំនាំ ឱកាសវិនិយោគដ៏ធំសម្បើមសម្រាប់វិនិយោគិន ក៏ដូចជាអ្នកដែលមានបំណងទិញផ្ទះ។ ពួកយើងរំពឹងថា មានការលក់អចលនទ្រព្យនៅក្នុងព្រឹត្តិការណ៍នេះប្រមាណ ២០លានដុល្លារ។
ការលក់ស្តង់បានកំពុងតែចាប់ផ្តើមហើយ ហើយពួកយើងនឹងធ្វើការទំនាក់ទំនងលោកអ្នកក្នុងពេល ឆាប់ៗនេះដើម្បីពន្យល់បន្ថែមអំពីពិព័រណ៍ដ៏អស្ចារ្យនេះ ហើយស្តង់លក់ចាប់ពីតម្លៃ ១,៥០០ដុល្លារតែប៉ុណ្ណោះ ហើយលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ តាមរយៈការធ្វើយុទ្ធនាការទីផ្សាររបស់យើងដោយផ្ទាល់។ ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងនៅថ្ងៃទី ២៦-២៧ ខែមេសា ដែលជាព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា។ រួសរាន់ឡើង ចាប់ផ្តើមធ្វើការកក់ស្តង់ពីឥឡូវនេះ ដើម្បីធ្វើឲ្យមុខជំនួញរបស់អ្នកកាន់តែមានភាពជោគជ័យ។
សម្រាប់ការឧបត្ថម្ភ ឬការកក់កន្លែងតាំងពិព័រណ៍សូមទាក់ទង៖ ភាសាខ្មែរ និងចិន: [email protected] ឬទូរសព្ទ (+855) 93 552 305 និង (+855) 78 637 323
អង់គ្លេស: [email protected] ឬទូរសព្ទ (+855) 12 599 669 និង (+855) 81 599 669 ៕