(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបបានជនសង្ស័យចំនួន៧នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធ បទល្មើសលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) និងប្លន់ជនរងគ្រោះរហូតដល់១៥លើក នៅក្នុងភូមិសាស្រ្តភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ព្រមទាំងបណ្តាលខណ្ឌ មួយចំនួនទៀតនៅទូទាំងរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News ឱ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យខាងលើនេះ ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបន្តថា រយៈពេលតែ២ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរ បាលព្រហ្មទណ្ឌ កំរិតស្រាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានបើកការស្រាវជ្រាវ កំណត់មុខសញ្ញា និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៧នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ប្លន់យកម៉ូតូ និងឆក់ទ្រព្យសម្បត្តិ) ពីប្រជាពលរដ្ឋចំនួន១៥ ករណីរួមមាន៖
* ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ធាក់ប្លន់យកម៉ូតូមិនបានសំរេច បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួស) នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០២៖៣០នាទី រំលងអាធ្រាត។ ជនរងគ្រោះមានឈ្មោះ អ៊ុ ថុន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
* ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោស (យកអាវុធខ្លីម៉ាកBERETTA លេខPZ១៨២៩៨ ប្រើហ្គាសបាញ់គ្រាប់ឃ្លីកង់ភ្ជង់យកម៉ូតូ) ចំណុច ក្រោមស្ពានព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០៤៖៣០នាទីទៀបភ្លឺ។ ជនរងគ្រោះ
មានឈ្មោះ ណុប បូរាណ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ។ សម្ភារៈបាត់បង ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ១GN-៣២០៤។
* ករណីទី៣៖ អំពើលួចមានស្ថានទម្ងន់ទោស (យកអាវុធខ្លីម៉ាកBERETTA លេខPZ១៨២៩៨ ប្រើហ្គាសបាញ់គ្រាប់ឃ្លីកង់ភ្ជង់យកម៉ូតូ មិនបានសំរេច) នៅចំណុចតាមបណ្តោយវិថីឈ្នះ-ឈ្មះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៣៖០០នាទីទៀបភ្លឺ។
* ករណីទី៤៖ អំពើលួចមានស្ថានទម្ងន់ទោស (យកអាវុធខ្លីម៉ាកBERETTAលេខPZ១៨២៩៨ ប្រើហ្គាសបាញ់គ្រាប់ឃ្លីកង់ភ្ជង់យកម៉ូតូ) នៅចំណុច ជិតវត្តកោះក្របី ផ្លូវលំ សង្កាត់ ព្រែកថ្មី ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០២៖៣០នាទីទៀបភ្លឺ
* ករណីទី៥៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃម៉ាក IPhone X ពណ៌ ខ្មៅ) នៅចំណុចមុខផ្ទះលេខ៧៤១ ផ្លូវព្រះមុន្នីវង្ស ក្រុម១០ ភូមិ៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២៣៖៤៥នាទី។ ជនរងគ្រោះមានឈ្មោះ សួន ហុក ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិសិង្ហបូរី កាន់លិខិតឆ្លងដែនលេខ E៥៥៩៤១៥៤F ស្នាក់នៅផ្ទះជួលលេខ ៤៧អឺ០ ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សម្ភារបាត់បង់ទូរស័ព្ទដៃម៉ាក IPhone X ពណ៌ខ្មៅ ចំនួន០១គ្រឿង
* ករណីទី៦៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ស្ថិតនៅចំណុច មុខផ្សារទួលទំពូង ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៩៖៣៤នាទី។
*ករណីទី៧៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃម៉ាក IPhone 6Plus ពណ៌ ខ្មៅ) នៅចំណុចចំហៀងទូរគមនាគមន៍កម្ពុជា ផ្លូវព្រះសីហនុ មណ្ឌល១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២០៖៣០នាទី។
* ករណីទី៨៖ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់យកទូរស័ព្ទដៃម៉ាក Oppo F៩ ពណ៌ ក្រហម) ស្ថិតនៅចំណុចស្តុប បូកគោ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២១៖០០នាទី។
* ករណីទី៩៖ អំពើលួចមានស្ថានទម្ងន់ទោស (ទូរស័ព្ទដៃ ម៉ាក Oppo F៧ ពណ៌) នៅចំណុចក្រោយព្រះបរមរាជវាំង ផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២១៖០០នាទី។
* ករណីទី១០៖ អំពើលួចមានស្ថានទម្ងន់ទោស (ទូរស័ព្ទដៃ ម៉ាក Vivo ពណ៌ ខ្មៅ) នៅចំណុចផ្សារអ៊ីនអន ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២២៖០០នាទី។
* ករណីទី១១៖ អំពើលួចមានស្ថានទម្ងន់ទោស (ទូរស័ព្ទដៃ ម៉ាក Iphone ៦plus ពណ៌ ខ្មៅ) នៅចំណុចផ្សារអ៊ីនអន ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២១៖៣០នាទី។
* ករណីទី១២៖ អំពើលួចមានស្ថានទម្ងន់ទោស (ទូរស័ព្ទដៃ ម៉ាក Iphone ៦plus ពណ៌ ស) នៅចំណុចស្ថានទូតបារាំង ផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២០៖៣០នាទី។
* ករណីទី១៣៖ អំពើលួចមានស្ថានទម្ងន់ទោស (ទូរស័ព្ទដៃ ម៉ាក Oppo F៧ពណ៌ មិនចាំ) កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២២៖០០នាទី។
*ករណីទី១៤៖ អំពើលួចមានស្ថានទម្ងន់ទោស (ទូរស័ព្ទដៃ ម៉ាក Iphone ៦plus ពណ៌ស) នៅចំណុចភ្លើងស្តុប៤២ជាន់ ផ្លូវព្រះមុន្នីវង្សកែង ផ្លូវ ព្រះសីហនុ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២១៖០នាទី។
* ករណីទី១៥៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ ម៉ាក Vivo ពណ៌ខ្មៅ) ចំណុចចំហៀងសាលាទួលទំពូង ផ្លូវលេខ៤៣២ សង្កាត់ ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២០៖៣០នាទី។
ជនសង្ស័យទាំង៧នាក់រួមមានទី១៖ ឈ្មោះ មឿន កក្កដា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ, ទី២៖ ឈ្មោះ ផាត់ ដារ៉ាវីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ, ទី៣៖ ឈ្មោះ ឡេះ ហ្វាហ្វី (ហៅ ហ្វី) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ, ទី៤៖ ឈ្មោះ មិត្ត តៃម៉ូ ហៅ ម៉ូ ភេទប្រុស អាយុ១៩ឆ្នាំ, ទី៥៖ ឈ្មោះ សឿន សានវិសុខ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ, ទី៦៖ ឈ្មោះ ញឹម សុវណ្ណារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ និងទី៧៖ ឈ្មោះ ស៊ុន សុភក្រ្តា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។
វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូម៉ាក ហុងដាប៊ិត ពណ៌ផ្កាឈូក ស៊េរីឆ្នាំ០១៧ ពាក់ស្លាកលេខ ភ្នំពេញ១GQ ៧២១១, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ កណ្តាល១O-៧០២៦, អាវុធខ្លីម៉ាក BERETTA លេខ១៨២៩៨ ចំនួន១ដើម ប្រើហ្គាសបាញ់គ្រាប់ឃ្លីកង់ គ្មានបង់ ចំនួន០១ដើម, ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ១HI-៣៧៤៥, ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខតាកែវ១P-៧៩៦០។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕