សមត្ថកិច្ចកម្ពុជា បណ្តេញជនជាតិកូរ៉េម្នាក់ ឲ្យត្រឡប់ទៅប្រទេសខ្លួនវិញ ក្រោយឃាត់ខ្លួនពាក់ព័ន្ធបទល្មើស ជួញដូរគ្រឿងញៀនឆ្លងដែន
13-02-2019 10:15
(ភ្នំពេញ)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) នាវេលាម៉ោង២១៖៣០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានសហការជាមួយកម្លាំងជំនាញ នាយដ្ឋានអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញជនល្មើសម្នាក់ ចេញពីកម្ពុជា ដោយប្រគល់ជូនទៅអគ្គរដ្ឋអាជ្ញាកូរ៉េ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ជនល្មើសមានឈ្មោះ KIM Seonghoon ជនជាតិកូរ៉េ ភេទប្រុស កើតថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ១៩៧៤ កាន់លិខិតឆ្លងដែនលេខ M38487277 ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន ពីកម្ពុជាទៅកូរ៉េ។
ជនល្មើសខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញ ក១ ចាប់ខ្លួនកាល ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ តាមនីវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ (Interpol)៕