(ភ្នំពេញ)៖ បច្ចុប្បន្នអាជីវកម្មបើកហាងកាហ្វេ កំពុងតែរីកដុះដាលស្ទើរគ្រប់ទីកន្លែង ទាំងទីរួមខេត្ត និងរាជធានីភ្នំពេញ នៅក្នុងប្រទេសកម្ពុជា ហើយថ្មីៗនេះហាងកាហ្វេ១ទៀតហើយ មានឈ្មោះថា 2Anniversary Coffee កំពុងតែឈានជើងចូលទីផ្សារកម្ពុជា និងប្រកាសបើកសម្ពោធជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខ។
ការសម្រេចបើកអាជីវកម្មហាងកាហ្វេនៅកម្ពុជា គឺម្ចាស់អាជីវកម្មហាងកាហ្វេមួយចំនួន បានសម្លឹងឃើញឱកាសទីផ្សារថ្មី នៅតំបន់ក្បែរខាងជាយរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ដោយសារតែពួកគាត់យល់ថា ប្រជាពលរដ្ឋក្នុងតំបន់ទាំងនេះ មានជីវភាពសមរម្យ ក្នុងការទទួលយកបទពិសោធន៍ថ្មី នៃការទទួលទាន។
ជាក់ស្ដែងហាងកាហ្វេ 2Anniversary Coffee ជាហាងកាហ្វេដែលគួរឲ្យចាប់អារម្មណ៍បំផុត ទាំងរចនាបថនៃការតុបតែងប្លែក និងទាក់ទាញ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ហាងកាហ្វេប្រកបដោយសុវត្ថិភាព, មានទីតាំងធំទូលាយល្អបំផុត សម្រាប់ការជួបជុំគ្នា របស់យុវវ័យ និងសិស្សានុសិស្ស, មានភាពស្ងប់ស្ងាត់ល្អ ពិសេសមានទីធ្លាចតយានយន្ដធំទូលាយ ដែលមិនបណ្ដាលឲ្យមានការកកស្ទះចរាចរណ៍។
ហាងកាហ្វេ 2Anniversary Coffee នឹងចាប់បើកសម្ពោធផ្លូវការនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះហើយ ជាមួយនឹងការបើកសម្ពោធនេះ 2Anniversary Coffee នឹងមានការផ្ដល់ជូនពិសេសដល់អតិថិជន ដោយអតិថិជនជាវកាហ្វេ១កែវ និងថែមជូន១កែវភ្លាមៗ៕