(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសផ្ដល់សិទ្ធិផ្ដាច់មុខ លើការនាំចូល និងចែកចាយ នូវផលិតផលម៉ាក COCA-COLA, COCA-COLA ZERO, MINUTE MAID, MINUTE MAID PULPY, DASANI របស់ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា កម្ពុជា) ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួង ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នូវផលិតផលដែលពាក់ម៉ាក់ដូចរៀបរាប់ខាងលើ ចាប់ពីថ្ងៃទី១៣-ធ្នូ-២០១៨ តទៅ តាមរយៈលិខិតកត់ត្រា និងតម្តល់សិទ្ធិផ្តាច់មុខលេខ៖៤៤៨៣ ពណកសប ចុះថ្ងៃទី១៣-ធ្នូ-២០១៨ របស់ក្រសួងពាណិជ្ជកម្ម៕

ព័ត៌មានលម្អិតមានដូចខាងក្រោមនេះ៖