(ភ្នំពេញ)៖ បន្ថែមពីលើការផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដែលជួយធ្វើឲ្យជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជាកាន់តែមានភាពប្រសើរឡើង វីងបាននាំយកនូវភាពភ្ញាក់ផ្អើល និងកាន់តែរំភើបមួយទៀត ដោយផ្តល់ឲ្យអតិថិជនរបស់ខ្លួននូវរង្វាន់ជាច្រើន តាមរយៈកម្មវិធីវិទ្យុថ្មី «វីងឈ្នះឥតល្ហែ»។
តាមរយៈកម្មវិធីវិទ្យុចំនួនប្រាំ ដែលគ្របដណ្តប់ស្ទើរតែគ្រប់ទីកន្លែង នៅក្នុងប្រទេសកម្ពុជា កម្មវិធីវិទ្យុថ្មី ដែលមានរយៈពេល១ម៉ោងនេះ នឹងផ្តល់នូវព័ត៌មាន ស្តីអំពីប្រូម៉ូសិនជាច្រើនរបស់វីង។ អ្វីដែលរឹតតែពិសេស និងគួរឲ្យ ចាប់អារម្មណ៍បំផុត នៅក្នុងកម្មវិធីនេះ គឺវគ្គដែលពិធីករវិទ្យុ ធ្វើការហៅទូរស័ព្ទទៅកាន់អតិថិជនវីងចំនួន៥នាក់ និងផ្តល់ភាពភ្ញាក់ផ្អើលដល់ពួកគាត់ ដោយផ្ទេរប្រាក់ចំនួន១០ម៉ឺនរៀល ទៅកាន់គណនីវីងរបស់ពួកគាត់។
រង្វាន់សរុបដែលវីង នឹងចែកជូនទៅអតិថិជនតាមរយៈកម្មវិធីវិទ្យុនេះ គឺសរុប៥០០លានរៀល។ រាល់អតិថិជនវីងទាំងអស់ សុទ្ធតែមានសិទ្ធិទទួលបានរង្វាន់នេះ ដោយគ្រាន់តែដំណើរការ បញ្ចូលទឹកប្រាក់ទូរស័ព្ទ តាមរយៈ កម្មវិធីស្មាតហ្វូនវីង។ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ អតិថិជនដែលឈ្នះរង្វាន់ចំនួន ២៥នាក់ (៥នាក់ជាភ្នាក់ងារវីង) នឹងត្រូវបានជ្រើសរើស ដើម្បីធ្វើការហៅទូរស័ព្ទទៅកាន់ពួកគាត់ និងធ្វើការផ្ទេរទឹកប្រាក់រង្វាន់ភ្លាមៗ ទៅកាន់គណនីវីងរបស់ពួកគាត់។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បានថ្លែងថា កម្មវិធីវិទ្យុថ្មីនេះ មានបំណងបង្កើតជាវេទិកា ដែលអតិថិជនអាចចូលរួមផ្តល់ជាយោបល់ ឬមតិផ្សេងៗ ពាក់ព័ន្ធនឹងសេវាកម្មរបស់វីង ក៏ដូចជាផ្តល់ជារង្វាន់ ដល់អតិថិជនដែលមានទំនុកចិត្តខ្ពស់ លើសេវាកម្មរបស់វីង ដើម្បីបញ្ជូលទឹកប្រាក់ទូរស័ព្ទ សម្រាប់ប្រើប្រាស់ក្នុងការទំនាក់ទំនងប្រចាំថ្ងៃរបស់ពួកគេ។
លោក ម៉ាឡូឡូស បានបន្ថែមទៀតថា «យើងជឿជាក់ថា កម្មវិធីវិទ្យុនេះ នឹងនាំឲ្យវីងខិតកាន់តែជិត អតិថិជនរបស់យើង។ តាមរយៈកិច្ចពិភាក្សាទាំងអស់នេះ យើងសង្ឃឹមថា អតិថិជននឹងមានការយល់ច្បាស់ អំពីផលិតផល និងសេវាកម្មរបស់វីង ផ្តល់រាល់យោបល់ដែលគាត់ចង់ឲ្យវីងធ្វើការកែតម្រូវ និងចូលរួមក្នុងសកម្មភាពសប្បាយរីករាយផ្សេងៗ»។
អគ្គនាយកធនាគារឯកទេសវីង បានបញ្ជាក់ថា កម្មវិធីវិទ្យុថ្មីនេះ ត្រូវបានគេរំពឹងថា នឹងរួមចំណែកយ៉ាងច្រើន ក្នុងការអប់រំប្រជាជនកម្ពុជា ឲ្យយល់ច្បាស់អំពីរបៀបដែលសេវាកម្មហិរញ្ញវត្ថុចល័ត ជួយឲ្យជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ពួកគេ មានភាពប្រសើរឡើង។
កម្មវិធីវិទ្យុ «វីងឈ្នះឥតល្ហែ» នឹងចាក់ផ្សាយពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ នៅស្ថានីយ៍វិទ្យុចំនួន៥ រួមមាន៖ វិទ្យុ Vayo ១០៥.៥ នៅវេលាម៉ោង៧ព្រឹក, វិទ្យុ ១០២ នៅវេលាម៉ោង៩ព្រឹក, វិទ្យុទន្លេ ១០២.៥ នៅវេលាម៉ោង១២ ថ្ងៃត្រង់, វិទ្យុមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ១០៣.៥ នៅវេលាម៉ោង១ល្ងាច និងវិទ្យុហង្សមាស ១០៤.៥ នៅម៉ោង៥ល្ងាច។
អតិថិជនវីង ក៏អាចចូលរួមជាមួយកម្មវិធីនេះផងដែរ ដោយសារតែការផ្សព្វផ្សាយតាមវិទ្យុមួយចំនួន នឹងត្រូវបានផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ធនាគារឯកទេសវីង។ លើសពីនេះទៀត វានឹងមានការសាកល្បងជាច្រើន ទាក់ទងនឹងកម្មវិធីវិទ្យុនៅលើទំព័រហ្វេសប៊ុក សម្រាប់អតិថិជន ដើម្បីទទួលបានអំណោយផ្សេងៗទៀតផងដែរ៕