(ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យ ក្នុងដំណើរបេសកកម្មរុករកកំណប់ទេសចរណ៍ កាលពីលើកទី១ នៅខេត្តពោធិ៍សាត់, លើកទី២ នៅខេត្តកំពង់ស្ពឺ និងលើកទី៣ នៅខេត្តរតនគិរីរួចមក ក្រុមអ្នកប្រមាញ់ «Mercedes-Benz និងកំណប់អាថ៌កំបាំង» គ្រោងនឹងបន្តបេសកកម្មរបស់ខ្លួនលើកទី៤ ឆ្ពោះទៅខេត្តកោះកុង នៅថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ។
ទស្សនិកជនប្រហែលជាមិនទាន់ភ្លេចទេថា បេសកកម្មលើកទី១ នៅខេត្តពោធិ៍សាត់ ក្រុមការងារបានគាស់កកាយកំណប់ទេសចរណ៍ នៅតំបន់អេកូទេសចរណ៍អូរសោម, លើកទី២ នៅខេត្តកំពង់ស្ពឺ ក្រុមការងារ «Mercedes-Benz និងកំណប់អាថ៌កំបាំង» បានឡើងទៅដល់ភ្នំឱរ៉ាល់ ដែលមានកម្ពស់ ១,៨១៣ម៉ែត្រ និងលើកទី៣ នៅខេត្តរតនគិរី «Mercedes-Benz និងកំណប់អាថ៌កំបាំង» បានទៅដល់តំបន់ទេសចរណ៍សក្តានុពលបែបធម្មជាតិ សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា និងទេសចរណ៍ប្រពៃណី-វប្បធម៌របស់ជនជាតិដើមភាគតិច។
ជាការពិតណាស់ ខេត្តកោះកុងមានកន្លែងគួរឱ្យចង់ទស្សនា និងមានគោលដៅទេសចរណ៍ជាច្រើន ប៉ុន្តែបើតាមការមូលមតិគ្នា ក្រុមការងារ «Mercedes-Benz និងកំណប់អាថ៌កំបាំង» សហគមន៍អេកូទេសចរណ៍ជីផាត ដែលស្ថិតនៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង គឺជាគោលដៅថ្មីរបស់ក្រុមអ្នកប្រមាញ់ព័ត៌មានយើង រួមជាមួយការធ្វើដំណើរតាមរថយន្តដ៏ទំនើបរបស់អាល្លឺម៉ង់ គឺរថយន្តម៉ាក «Mercedes-Benz» ដែលនាំចូលមកកាន់ប្រទេសកម្ពុជាដោយក្រុមហ៊ុន Star Auto Cambodia។
ហេតុដែលបណ្ដាលឱ្យក្រុមការងារ «Mercedes-Benz និងកំណប់អាថ៌កំបាំង» ចង់ទៅប្រមាញ់ព័ត៌មាននៅទីនោះ គឺដោយសារឮថានៅទីនោះមានសត្វស្លាប ទេសភាពសូរិយាអស្ដង្គត អំពិលអំពែកពុះជ្រែករាត្រីតាមដងព្រែក រួមទាំងល្អាងប្រចៀវ ទឹកធ្លាក់អូរទឹកវេទ ពាងបុរាណ ផ្នូរបុរាណ និងកន្លែងលាក់ទុកកំណប់ទេសចរណ៍មួយចំនួនទៀត។
ក្រុមការងារ «Mercedes-Benz និងកំណប់អាថ៌កំបាំង» នឹងផ្តិតយកទស្សនីយភាពនៃសក្តានុពលអេកូទេសចរណ៍ជីផាតដ៏ល្អឯកនេះ មកផ្សព្វផ្សាយជូនទស្សនិកជនដែលតាមដានកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ទស្សនាកម្សាន្ត និងទទួលបាននូវចំណេះដឹងថ្មីៗ អំពីសហគមន៍អេកូទេសចរណ៍មួយនេះ។
សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Star Auto Cambodia សហការជាមួយអង្គភាពព័ត៌មាន Fresh News និងសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងកម្ពុជា ស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ដែលគេមិនសូវស្គាល់ តំបន់ទេសចរណ៍សក្តានុពលដែលត្រូវគេមើលរំលង ពង្រីកសក្តានុពលតំបន់ទេសចរណ៍ដែលមានស្រាប់ឱ្យកាន់តែមានសកម្មភាពរស់រវើក និងផ្សព្វផ្សាយតំបន់ទេសចរណ៍ទាំងនោះ ឱ្យកាន់តែល្បីល្បាញមួយកម្រិតទៀត ដែលសកម្មភាពនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួងទេសចរណ៍។
កុំភ្លេចណា! សូមតាមដានកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ទាំងអស់គ្នានៅលើប្រព័ន្ធផ្សព្វផ្សាយរបស់អង្គភាពព័ត៌មាន Fresh News និងសារព័ត៌មានអេឡិចត្រនិក ThmeyThmey.com។
ដោយឡែក ចំពោះការផ្សព្វផ្សាយរបស់ Fresh News គឺមានផ្សាយទៅកាន់៧ប្រព័ន្ធ រួមមាន៖
១៖ ទូរទស្សន៍ខ្សែកាប Fresh News ប៉ុស្តិ៍លេខ៧៦ (PPCTV 76)
២៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ Smart TV
៣៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ App Fresh News
៤៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ Website
៥៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ Facebook
៦៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ YouTube
៧៖ វិទ្យុព័ត៌មាន Fresh News ផ្សាយតាមរយៈ App, Website៕