(ភ្នំពេញ)៖ ក្រុមហ៊ុន TS Trillion ដែលជាក្រុមហ៊ុនផលិតសាប៊ូកក់សក់ របស់ប្រទេសកូរ៉េ និងក្រុមហ៊ុន Ye Sung ដែលជាអ្នកចែកចាយសាប៊ូកក់សក់ TS នៅកម្ពុជា បានប្រកាសដាក់លក់ជាផ្លូវការ នូវសាប៊ូកក់សក់ម៉ាក TS «TS Shampoo» លើទីផ្សារកម្ពុជាហើយ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលប្រារព្ធធ្វើឡើង នៅសាលប្រជុំនៃផ្សារទំនើបអ៊ីអន១ ។
លោក Jang Ki-young ប្រធានក្រុមហ៊ុន TS Trillion បានថ្លែងថា «សាប៊ូកក់សក់ម៉ាក TS» មានតួនាទីថែរក្សាសក់ និងការពារសក់ជ្រុះ និងបណ្ដុះសក់ឡើងវិញយ៉ាងមានប្រសិទ្ធិខ្ពស់ ជាងនេះទៅទៀតក៏អាចកម្ចាត់អង្គែ និងធ្វើឲ្យសក់ទន់រលោងផងដែរ»។
ជាងនេះទៅលោកបន្ដថា «សាប៊ូកក់សក់ TS ជាប្រភេទសាប៊ូលេខ១នៅប្រទេសកូរ៉េ ដោយមានការគាំទ្រ និងពេញនិយមបំផុត ។លើសពីនេះ សាប៊ូកក់សក់នេះ មានលក់ទីផ្សារអន្ដរជាតិ នៅបណ្ដាប្រទេសល្បីៗនៅលើពិភពលោក ដូចជា អាមេរិក អូស្ដ្រាលី ជប៉ុន តៃវ៉ាន់ សិង្ហបុរី ថៃ វៀតណាម រួមទាំងកម្ពុជានេះផងដែរ ។សម្រាប់តម្លៃវិញ គឺសមរម្យ សមជាមួយនឹងគុណភាព និងប្រសិទ្ធិភាពខ្ពស់នៃសាប៊ូនេះតែម្ដង»។
ទន្ទឹមនឹងនោះ លោក Lee Jung-Hoon ប្រធានក្រុមហ៊ុន Ye Sung បានថ្លែងថា លោកនឹងពង្រីការលក់ចែកចាយ «សាប៊ូកក់សក់ម៉ាក TS» មកកម្ពុជា ឲ្យកាន់តែទូលំទូលាយ បន្ថែមទៀត បន្ទាប់ពីបានសម្ពោធបើកលក់លើទីផ្សារកម្ពុជានៅពេលនេះ ។
លោកបានបន្ដថា ក្រៅពីចែកចាយសាប៊ូកក់សក់ TS នៅកម្ពុជានេះ ក្រុមហ៊ុនរបស់លោក ក៏បានចែកចាយនូវផលិតផលជាច្រើនប្រភេទផងដែរ រួមមានយីហោគ្រឿងសម្អាងដ៏ទាក់ទាញម៉ាក CharmZone។ ហើយចំណែកមួយផ្នែកនៃប្រាក់ចំណេញរបស់លោក បានជួយមកកម្ពុជាវិញ តាមសកម្មភាពសប្បុរសធម៌ផ្សេងៗ។
លោកបញ្ជាក់ថា ជាក់ស្ដែង កាលពីអំឡុងខែតុលាឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ គឺមានករណីកម្មការិនីខ្មែរម្នាក់ ឈ្មោះ ស៊ុយ ដាវី អាយុ ២៤ឆ្នាំ ដែលបានមកធ្វើការនៅប្រទេសកូរ៉េក្នុងឆ្នាំ២០១៧ ស្ដ្រីរូបនេះ បានរងរបួសនៅពេលធ្វើការនៅរោងចក្រ Pizza មួយរបស់កូរ៉េ ដោយត្រូវបានកៀបដោយម៉ាស៊ីនភីហ្សា ហើយ
នាងត្រូវធ្វើការវះកាត់ តែនាងមិនមានលទ្ធភាព ។ដូច្នេះហើយ ត្រូវបានលោក Lee Jung-Hoon ផ្ដល់ថវិកាចេញថ្លៃព្យាបាលជូនរូបនាង រហូតបានជាសះស្បើយឡើងវិញ៕