(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រាល់ការទិញ Huawei និងមានឱកាសឈ្នះរង្វាន់ជាច្រើន ដែលសរុបជាទឹកប្រាក់រហូតដល់ ២០០,០០០,០០០រៀល ពីប្រូម៉ូសិនយក្សរបស់ Huawei ដោយគ្រាន់តែទិញស្មាតហ្វូន Huawei A7 nova 3 ឡៃត៌ nova 3i ឬ nova3។ រង្វាន់សរុបមាន១៧រង្វាន់ ដូចជា រថយន្ត Mazda 2 មួយរង្វាន់ ម៉ូតូ Zoomer X ៤រង្វាន់ និងទូរទស្សន៍ Smart TV 43 អ៊ីញ១២រង្វាន់។
ងាយៗ គ្រាន់តែទិញស្មាតហ្វូនណាមួយ ក្នុងចំណោមស្មាតហ្វូនទាំងបួនម៉ូដែល ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៧ ខែមេសា ហើយបំពេញព័ត៌មានឱ្យបានត្រឹមត្រូវ ដូចជាឈ្មោះ លេខទូរស័ព្ទ លើប័ណ្ណធានាសន្លឹក (Dealer Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទ ដែលអ្នកបានទិញ ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់។
ការចាប់រង្វាន់នឹងធ្វើឡើងរៀងរាល់២សប្តាហ៍ម្តង ការចាប់រង្វាន់លើកទីមួយ នៅសល់តែបីថ្ងៃទៀតតែប៉ុណ្ណោះ ធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដែលមានការផ្សាយផ្ទាល់លើ Facebook Page របស់ Huawei និង Facebook Page របស់ MY TV ចាប់ពីម៉ោង១១៖៤៥នាទីតទៅ ហើយការចាប់រង្វាន់លើកទី២ នឹងធ្វើឡើងនៅថ្ងៃទី១ ខែមីនា លើកទី៣ នៅថ្ងៃទី១៥ ខែមីនា លើកទី៤ ថ្ងៃទី២៩ ខែមីនា ដែលរង្វាន់មានដូចជា ម៉ូតូ Zoomer X1 រង្វាន់ និងទូរទស្សន៍ Smart TV 2 រង្វាន់ ក្នុងការចាប់រង្វាន់មួយលើកៗ ចំណែកឯការចាប់រង្វាន់ធំលើកចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ដែលរង្វាន់រួមមាន រថយន្ត Mazda 2 មួយរង្វាន់ តម្លៃជិត៤ម៉ឺនដុល្លារ និងទូរទស្សន៍ Smart TV ៤រង្វាន់។
ក្រៅពីជម្រើសពណ៍ខៀវ ( Aurora Blue) និង ពណ៍ខ្មៅ ( Midnight Black) ថ្មីៗនេះ Huawei A7 មានជម្រើសពណ៍ថ្មីកាលីបៗ ទាន់សម័យ មួយទៀតគឺពណ៍ក្រហម ( Coral Red ) ដែលមានលក់នៅលើទីផ្សារហើយ។ ជម្រើសថ្មីពណ៍ក្រហមស្រស់នេះ ជាកាដូដ៏សាកសមបំផុតសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នក ជាពិសេសក្នុងឱកាសទិវានៃក្តីស្រលាញ់ខាងមុខនេះ។ ពណ៍ថ្មីនេះ មានលក់ចាប់ពីថ្ងៃនេះតទៅ ក្នុងតម្លៃត្រឹមតែ $189 តែប៉ុណ្ណោះ នៅតាមបណ្តាហាងដៃគូដែលមានស្លាកសញ្ញា Huawei នៅទូទាំងប្រទេសកម្ពុជា៕