(ភ្នំពេញ)៖ លោកអ្នកកំពុងតែជួបបញ្ហា ក្នុងការបោកសម្អាតសម្លៀកបំពាក់ក៏ដូចជា មិនដឹងថាត្រូវស្វែងរកម៉ាស៊ីនបោកសម្លៀកបំពាក់ណាដែលល្អបំផុត និងអាចផ្តល់ជូនលោកអ្នកនូវផាសុកភាព ព្រមទាំងសន្សំសំចៃទាំងពេលវេលា និងថវិកាមែនទេ? ឈប់បារម្ភទៀតទៅ! អ្វីដែលលោកអ្នកកំពុងស្វែងរក និងត្រូវការបំផុតគឺនៅទីនេះ។
ក្រុមហ៊ុន សាមសុង បានបង្ហាញម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី បោកសម្អាតសម្លៀកបំពាក់បានស្អាតបំផុតដោយជួយថែរក្សាសម្លៀកបំពាក់របស់អ្នកបានយ៉ាងល្អ។ ជាពិសេសផ្តល់ជូនផាសុកភាព ជួយសន្សំសំចៃខ្ពស់បំផុតជាមួយនឹងបច្ចេកវិទ្យា Inverter ដែលជួយសន្សំសំចៃអគ្គិសនី និងមានភាពធន់ប្រើប្រាស់បានយូរ។
អ្វីដែលពិសេសបំផុតសម្រាប់ម៉ូឌែល AddWashTM នេះគឺត្រូវបានរចនាឡើងជាមួយនឹងទ្វារខាងមុខ ដោយផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់ និងភ្ជាប់មកជាមួយនឹងទ្វារតូចមួយទៀត ដែលវាមានមុខងារក្នុងការបន្ថែមសម្លៀកបំពាក់ ដែលលោកអ្នកភ្លេចដាក់ចូល ឬចង់បោកសម្អាតបន្ថែមនៅពេលម៉ាស៊ីនកំពុងបោក ដោយមិនធ្វើឱ្យម៉ាស៊ីនផ្អាកដំណើរការ នៅពេលលោកអ្នកបើកទ្វារ ឬគម្របដើម្បីបន្ថែមចំនួនសម្លៀកបំពាក់។
គួររម្លឹកផងដែរថា ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី AddWashTM ទទួលបានវិញ្ញាបនបត្របញ្ជាក់ពី ENERGY STAR® ដែលផ្តល់ជូនការសន្សំសំចៃអគ្គិសនីខ្ពស់បំផុត។សាមសុង ស៊េរីថ្មី AddWashTM មានសំលេងស្ងាត់ល្អ មិនផ្តល់ការរំខាន ជាពិសេសភ្ជាប់មកយ៉ាងពិសេស ជាមួយនឹងមុខងារ Super Speed ដែលអាចឱ្យលោកអ្នកពិនិត្យមើល និងធ្វើការគ្រប់គ្រងតាមរយៈទូរស័ព្ទទំនើប (ស្មាតហ្វូន) របស់អ្នកបានផងដែរ។
ដោយឡែកសម្រាប់មុខងារ Smart Care វិញគឺត្រូវបានផលិតឡើង សម្រាប់ធ្វើការវិភាគទៅលើបញ្ហានានានៃម៉ាស៊ីនបោកសម្លៀកបំពាក់ និងផ្តល់ជូនដំណោះស្រាយមកវិញ នៅលើទូរស័ព្ទដៃផ្ទាល់របស់លោកអ្នកតែម្តង។
ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី AddWashTM គឺជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក និងគ្រួសារជាទីស្រឡាញ់របស់អ្នក។
ប្រសិនបើលោកអ្នកស្រឡាញ់សុខភាព អនាម័យ និងគិតដល់ពេលវេលាជាចម្បង សូមជឿជាក់លើម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី AddWashTM ។
លោកអ្នកក៏អាចអញ្ជើញទៅទស្សនាដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុតបាន ឬក៏ទំនាក់ទំនងតាមរយៈលេខ៖ 1800-203232៕