(រតនគិរី)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ថង សាវុន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការនគរបាលខេត្តរតនគិរីថ្មី ដោយលោកឧត្តមសេនីយ៍ទោ យិន ចំណាន អតីតស្នងការនគរបាលខេត្តព្រះវិហារ ត្រូវបានតែងតាំងជំនួសលោកឧត្តមសេនីយ៍ទោ ងួន គឿន ដែលត្រូវចូលនិវត្តន៍។

ពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មីនេះ រៀបចំឡើងនៅក្នុងសាលប្រជុំរបស់ស្នងការនគរបាលខេត្តរតនគិរី ហើយពិធីនេះដែរក៏មានការចូលរួមពី លោកប្រធានសាលាដំបូង លោកព្រះរាជអាជ្ញា ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក-ក្រុងទាំង៩ផងដែរ៕