ទស្សនាការផ្សាយផ្ទាល់២៤ម៉ោងរបស់ទូរទស្សន៍ខ្សែកាប Fresh News ប៉ុស្តិ៍លេខ៧៦, តាមរយៈ Smart TV, កុំព្យូទ័រ និងលើទូរស័ព្ទដៃ
(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង៖ ការបើកការស៊ើបអង្កេតរបស់ ACU លើករណី លោក គឹម រស្មី មិនមែនធ្វើតាមបណ្តឹងអង្គការសង្គមស៊ីវិលឡើយ (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន៖ សង្គ្រាមកម្ពុជាមកពីការអុជអាល, ញុះញុង, អូសទាញ, លាបពណ៌ និងជ្រៀតជ្រែកពីបរទេស និងក្រុមអគតិមួយចំនួន, យើងឆ្អែតហើយសង្រ្គាម ជម្រើស «សន្តិភាព» ធំលើសអ្វីៗទាំងអស់ ព្រោះជាដង្ហើមជីវិត (ចុចអាន)
៣៖ លោក សុខ សុគន្ធ៖ កម្ពុជាមានសន្តិភាព ទើបពលរដ្ឋទទួលបានសិទ្ធិធ្វើការនៅកូរ៉េខាងត្បូង (ចុចអាន)
៤៖ លោក សុខ សុគន្ធ ចោទសួរលោក សម រង្ស៊ី៖ ចូលចាប់សម្តេចតេជោ ដោយវិធីណា? ហេតុអ្វីចាំបាច់ប្រើថវិកាដល់ទៅ ៣០ម៉ឺនដុល្លារ? (ចុចអាន)
៥៖ ពលករខ្មែរនៅប្រទេសថៃ អំពាវនាវឱ្យពលករដូចគ្នា កុំចាញ់បោកការភូតកុហករបស់ទណ្ឌិត សម រង្ស៉ី រឿងវិលចូលស្រុក (ចុចអាន)
៦៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ គាំទ្រអភិក្រមទី៥របស់សម្ដេចតេជោ ហ៊ុន សែន ដែលអនុវត្តទៅលើមេបញ្ជាការអាវុធហត្ថខេត្តរតនគិរី (ចុចអាន)
៧៖ អ្នកស្រាវជ្រាវ លោក តុង សុប្រាជ្ញ៖ យុវវ័យចាប់អារម្មណ៍ថ្ងៃនៃក្តីស្រឡាញ់ តិចជាងមុនពាក់កណ្តាល បើធៀបនឹង១ទសវត្សរ៍មុន (ចុចអាន)
៨៖ ក្រសួងវប្បធម៌ អំពាវនាវឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ ឲ្យស្របតាមគន្លងប្រពៃណី ដើម្បីកិត្តិយស និងភាពថ្លៃថ្នូរ (ចុចអាន)
៩៖ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅទីរួមខេត្តកោះកុង បន្ដអត់មានទឹកប្រើប្រាស់អស់រយៈពេលជិត១០ថ្ងៃមកហើយ (ចុចអាន)
១០៖ ពលរដ្ឋស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដង្ហែគ្នាទៅចាប់ត្រីដូចលេងបុណ្យកឋិន (ចុចអាន)
១១៖ សប្តាហ៍ដំបូងខែកុម្ភៈនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងបើករោងចក្រចំនួន៩ សរុបទុនវិនិយោគជាង៤០លានដុល្លារ (ចុចអាន)
១២៖ ព័ត៌មានបន្ថែម៖ សមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេតយ៉ាងខ្លាំង ករណីបង្កៃគ្រាប់បែកកំណត់ម៉ោងផ្ទុះ នៅក្នុងកាស៊ីណូហ្គោលឌែនរបស់ឧកញ៉ា កុក អាន (ចុចអាន)
១៣៖ អ្នកវិភាគ៖ សម រង្ស៊ី និងបក្ខពួកមហាកំសាកគ្រប់សមរភូមិ ក្រៅពីមិនឲ្យគេសួរសំណួរនៅវេទិកាសាធារណៈ សូម្បី Comment នៅលើ Facebook ក៏បិទចោលដែរ (ចុចអាន)
១៤៖ អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើលោក សម រង្ស៊ី ប្រកាសលុបបំណុលអនុវត្ដតាមទ្រឹស្ដីនយោបាយណា? (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ទីបំផុតលោក ម៉ាឌូរ៉ូ ប្រកាសបើកជាផ្លូវការសមយុទ្ធយោធាធំបំផុត មិនធ្លាប់មាននៅវេណេស៊ុយអេឡាបង្កើតការងារថ្មីរាប់ម៉ឺនកន្លែង (ចុចអាន)
២៖ កងទ័ពវេណេស៊ុយអេឡានឹងត្រូវបំពាក់អាវុធទំនើបៗបន្ថែមទៀត ដើម្បីការពារសន្តិភាពជាតិ, នេះបើតាមការលើកឡើងរបស់លោក ម៉ាឌូរ៉ូ (ចុចអាន)
៣៖ ទីបំផុតព្រះនាងម្ចាស់ Ubolratana គ្មានឈ្មោះក្នុងបញ្ជីបេក្ខជននាយករដ្ឋមន្ត្រីទេ ក្រោយកិច្ចប្រជុំនៃគណៈកម្មការបោះឆ្នោតថៃ (ចុចអាន)
៤៖ គណៈកម្មការបោះឆ្នោតជាតិថៃ នឹងចាត់វិធានការចំពោះបក្សនយោបាយ ដែលតែងតាំងព្រះនាងម្ចាស់ Ubolratana ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី (ចុចអាន)
៥៖ ចិន-សហរដ្ឋអាមេរិក នឹងបើកកិច្ចចរចាពាណិជ្ជកម្មជាថ្មីក្នុងទីក្រុងប៉េកាំង នៅថ្ងៃទី១៤-១៥ ខែកុម្ភៈ (ចុចអាន)
៦៖ មេរោគកំណាច Ebola នៅកុងហ្គោមិនទាន់ធូរស្រាលឡើយ ខណៈមនុស្សជាង៥០០នាក់ស្លាប់ និងរាប់រយនាក់ទៀតផ្ទុកជំងឺ! (ចុចអាន)
៧៖ ប្រជាជនអេស៉្បាញរាប់ម៉ឺននាក់ ធ្វើបាតុកម្មទាមទារឲ្យនាយករដ្ឋមន្រ្តីអេស៉្បាញចុះចេញពីតំណែង ហើយរៀបចំបោះឆ្នោតជាថ្មី (ចុចអាន)
៨៖ ឥណ្ឌូណេស៊ីប្រកាសឲ្យប្រជាជននៅជុំវិញភ្នំភ្លើង Karangetang ជម្លៀសខ្លួនទៅរកទីកន្លែងសុវត្ថិភាពជាបន្ទាន់! (ចុចអាន)
៩៖ អូស្ត្រាលី និងបារាំង «ចុះកិច្ចព្រមព្រៀងតម្លៃជាង ៣៥ពាន់លានដុល្លារ» ដើម្បីផលិតនាវាមុជទឹកប្រយុទ្ធសម្រាប់អនាគត (ចុចអាន)
១០៖ ស្ត្រីទីបួនមកពីបក្សប្រជាធិបតេយ្យ «ប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក» សម្រាប់ការបោះឆ្នោតឆ្នាំ២០២០! (ចុចអាន)
១១៖ បទវិភាគអន្តរជាតិ៖ ហេតុអ្វីបានជាវៀតណាមត្រូវបានជ្រើសជាទីតាំងនៃកិច្ចជំនួបរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង? (ចុចអាន)