Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជម្លោះដ៏រុំារ៉ៃរវាងក្រុមអាជីវករ និងម្ចាស់វិនិយោគផ្សារព្រៃសណ្ដែក នៅខេត្តតាកែវ ត្រូវបានដោះស្រាយបញ្ចប់ ក្រោមគោលនយោបាយឈ្នះឈ្នះ

11-02-2019 14:48

(តាកែវ)៖ នៅទីបំផុត! ទំនាស់ដ៏រ៉ាំរ៉ៃរវាងបងប្អូនអាជីវករចាស់ផ្សារព្រៃសណ្ដែក ស្ថិតនៅក្នុងស្រុកទ្រាំង និងម្ចាស់វិនិយោគផ្សារ បានបិទបញ្ចប់ទាំងស្រុងហើយ ក្រោមការចុះទៅ សម្របសម្រួលដោះស្រាយពីសំណាក់លោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

ក្នុងឱកាសចុះទៅសម្របសម្រួលដោះស្រាយ នៅទីតាំងផ្សារព្រៃសណ្ដែកផ្ទាល់ រវាងភាគីបងប្អូនអាជីវករចាស់ និងអ្នកវិនិយោគផ្សារ, អភិបាលខេត្តតាកែវ រួមជាមួយនឹង មន្ទីរអង្គភាពពាក់ព័ន្ធបានចំណាយរយៈពេលប្រមាណ២ម៉ោង ក្នុងការសម្របសម្រួលដោះស្រាយ ប្រកបដោយលទ្ធផលផ្លែផ្កា។

ការដោះស្រាយនេះ មានការទទួលយកទាំងពីរភាគី ក្នុងនោះក្រុមអាជីវករចាស់ជាង៣០នាក់ ដែលមិនទាន់មានតូបលក់ដូរ ពួកគាត់ទទួលបានតូបលក់ដូរជាធម្មតាវិញ ហើយនៅសល់បញ្ហាបន្តិចបន្តួច នឹងបន្តដោះស្រាយនៅពេលក្រោយទៀត។

លោក អ៊ូច ភា បានថ្លែងថា ការដោះស្រាយប្រកបដោយភាពជោគជ័យនេះ គឺអនុវត្តន៍ទៅតាមយុទ្ធសាស្រ្តឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ពោលការដោះស្រាយនេះ គឺទទួលបានជោគជ័យទាំងអស់គ្នា ទាំងបងប្អូនអាជីវករ និងម្ចាស់វិនិយោគផ្សារ៕