(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរសម្រួលភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្ដរស័ក្ដិជូនដល់មន្ដ្រីនគរបាលជាតិ ចំនួន៦២រូប នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។
នេះបើតាមប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
ប្រកាសដដែលនេះបានបញ្ជាក់ថា ត្រូវបានផ្ទេរសម្រួលភារកិច្ច តែងតាំងមុខតំណែងមន្ដ្រីនគរបាលជាតិ ចំនួន១៧រូប នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍, តម្លើងឋានន្ដរស័ក្ដិថ្នាក់វរសេនីយ៍ទោ ចំនួន២០រូប, តម្លើងឋានន្ដរស័ក្ដិថ្នាក់វរសេនីយ៍ត្រី ចំនួន២៤រូប និងតម្លើងឋានន្ដរស័ក្ដិថ្នាក់អនុសេនីយ៍ទោ ម្នាក់៕
សូមអានខ្លឹមសារលម្អិត នៃប្រកាសរបស់សម្ដេច ស ខេង ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖