(ភ្នំពេញ)៖ បច្ចុប្បន្ននេះគ្រួសារស្ទើរតែទាំងអស់សុទ្ធតែត្រូវការ ការរស់នៅប្រកបដោយផាសុកភាព និងមានភាពងាយស្រួល។ ដោយមើលឃើញនូវតំរូវការដ៏ចាំបាច់បែបនេះ ទើបក្រុមហ៊ុន សាមសុង បានបង្ហាញ និងធ្វើការផ្តល់ជូននូវម៉ាស៊ីនត្រជាក់ ម៉ូឌែល AR10NYSHBWKNST និង AR13NYSHBWKNST របស់ខ្លួន ដើម្បីបំពេញតាមសេចក្តីត្រូវការ របស់អតិថិជន។

ម៉ូឌែលស៊េរីថ្មីចុងក្រោយនេះ គឺត្រូវបានផលិតឡើងដោយបំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបៗដូចជា Digital 8-Pole, Virus Doctor និង R32 ជាមួយគ្នាតែម្តង។ បច្ចេកវិទ្យាទាំងអស់នេះគឺពិតជាមានសារៈសំខាន់បំផុតក្នុងការធ្វើឱ្យបែបផែននៃការរស់នៅរបស់លោកអ្នកប្រកបដោយសុខមាលភាព និងមានភាពងាយស្រួលបំផុត។ តើបច្ចេកវិទ្យាទំាងអស់នេះមានមុខងារអ្វីខ្លះ និងមានអត្ថប្រយោជន៍អស្ចារ្យប៉ុនណា?

*Digital Inverter 8-Pole


ជួយសន្សំសំចៃអគ្គិសនីរហូតដល់៦៨% បើធៀបជាមួយនឹងម៉ាស៊ីនត្រជាក់ធម្មតា។ ហើយអ្វីដែលពិសេស សម្រាប់បច្ចេកវិទ្យាមួយនេះ គឺមិនមានសម្លេងរំខាន និងប្រើប្រាស់បានយូរអង្វែងផងដែរ។

*Virus Doctor

 

ជួយច្រោះយកធូលីដី មេរោគចម្លង និងបាក់តេរី ដែលមានក្នុងខ្យល់ ក្នុងបន្ទប់ ឬគេហដ្ឋានដែលអាចបង្កអាឡែរហ្ស៊ីបានយ៉ាងមានប្រសិទ្ធភាពរហូតដល់ 99% នេះបើយោងទៅលើឧបករណ៍ SPI (Samsung Plasma Icon) ដែលត្រូវបានធ្វើតេស្តដោយជោគជ័យនៅមជ្ឈមណ្ឌល Kitasato Environmental Science Center នៃប្រទេសជប៉ុន និងសាកលវិទ្យាល័យ Chungnam National University នៃប្រទេសកូរ៉េ។

*ប្រព័ន្ធហ្គាសR32

 

ជាប្រព័ន្ធដ៏ពិសេសបំផុត ក្នុងការកាត់បន្ថយការបំពុលបរិស្ថាន ហើយគ្រប់ពេលដែលលោកអ្នកបើកម៉ាស៊ីនត្រជាក់ឲ្យដំណើរការ គឺវាពិតជាមានសុវត្ថិភាពដល់បរិស្ថាន និងផែនដី ។

ដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីម៉ាស៊ីនត្រជាក់សាមសុង S-Inverter plus (AR10NYSHBWKNST , AR13NYSHBWKNST)។

សូមអញ្ជើញមកទស្សនាដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយបន្ត ដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកក៏អាចធ្វើការទំនាក់ទំនងមកកាន់លេខ1៖ 800 203 232 ៕