(សៀមរាប)៖ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងមានបទពិសោធន៍ជាង២០ឆ្នាំ នៅប្រទេសកម្ពុជា បានរៀបចំកម្មវិធីទំនួលខុសត្រូវសង្គមក្រោមប្រធានបទ «ខ្ញុំ ស្រលាញ់ទីក្រុងស្អាត» ដែលមានការអញ្ជើញចូលរួមពីលោក បូ មេងទ្រី អភិបាលរងក្រុងសៀមរាប មន្រ្តីសាលាក្រុងសៀមរាប គណៈគ្រប់គ្រង និងបុគ្គលិកហត្ថាកសិករ ព្រមទាំងបងប្អូនអ្នកសារព័ត៌មានជិត៤០០នាក់។
កម្មវិធីទំនួលខុសត្រូវសង្គមក្រោមប្រធានបទ «ខ្ញុំ ស្រលាញ់ទីក្រុងស្អាត» គឺផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើបរិស្ថានស្អាត និងការដាក់បង់អង្គុយនៅតាមទីសារធាណៈ ដើម្បីបង្កើនសោភ័ណ្ឌភាព ឡើងមួយកម្រិតទៀត ព្រមទាំងជាប្រយោជន៍ សម្រាប់ សារណៈជនទូទៅ។
លោក ម៉ិច សុខមេត្រី អគ្គនាយកអភិវឌ្ឍន៍អាជីវកម្ម ប្រធានអគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានលើកឡើងថា «នេះមិនមែនជាលើកទីមួយទេ ដែលហត្ថាកសិករ បានចូលរួមចំណែកក្នុងការងារសង្គម ហត្ថាកសិករ បានធ្វើការងារសង្គមជាច្រើនដូចជា សាងសង់អគារមន្ទីពេទ្យ សាងសង់អាគារសិក្សា ផ្តល់សម្ភារៈសិក្សា អណ្តូងទឹក បង្រៀនអតិថិជន និងសិស្សានុសិស្សអំពីចំណេះដឹងហរិញវត្ថុជាដើម។ ការងារបរិស្ថាននៅថ្ងៃនេះ ជាសកម្មភាពថ្មីបន្ថែមទៀត ដែលបានបង្ហាញកាន់តែច្បាស់អំពីការយកចិត្តទុកដាក់ របស់ហត្ថាកសិករក្នុងការចូលរួម ចំណែកក្នុងអភិវឌ្ឍន៍សុខមាលភាពសង្គមកម្ពុជាអោយកាន់តែប្រសើរឡើង»។
លើសពីនោះ លោកក៏បាន ថ្លែងអំណរគុណដល់លោកអភិបាលរងក្រុង និងអាជ្ញាធរគ្រប់លំដាប់ថ្មាក់ដែលបានចូលរួម និងជួយជ្រោមជ្រែងទាំងអស់ ឲ្យកម្មវិធីក្នុងថ្ងៃនេះប្រព្រឹត្តទៅដោយរលូន។
លោក បូ មេងទ្រី អភិបាលរងក្រុងសៀមរាប បានសម្តែងនូវការកោតសរសើរចំពោះហត្ថាកសិករដែលតែងតែចំណាយ ពេលវេលា ថវិកា និងលើកទឹកចិត្តឲ្យបុគ្គលិកចួលរួមកិច្ចការសង្គម តាមរូបភាពផ្សេងៗកន្លងមក។
លោកបានលើកឡើងថា «ខ្ញុំសូមសម្តែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ហត្ថាកសិករ ដែលតែងតែចំណាយ ពេលវេលា និងថវិកាដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម ជាក់ស្តែងដូចការងារសម្អាតបរិស្ថាន និងការផ្តល់បង់អង្គុយសំរាប់សារណៈជននៅក្នុងក្រុងសៀមរាបនាថ្ងៃនេះ»។ លោកសង្ឃឹមថា សកម្មភាពនេះ គឺគម្រូដ៏ល្អក្នុងការជម្រុញឲ្យក្រុមហ៊ុនឯកជននានា ឲ្យចូលរួមក្នុងកិច្ចការសង្គមឲ្យបានច្រើនផងដែរ។
សម្រាប់ឆ្នាំ២០១៩ នេះ ហត្ថាកសិករ មានគម្រោងសកម្មភាពកាងារទំនួលខុសត្រូវសង្គមជាច្រើនទៀតដល់សហគមន៍ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវជីវភាពរបស់ប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើសន្សំពីសារណៈជនធំជាងគេលំដាប់ទី ៣ ដែលបានទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងបានធ្វើប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជាជាង២០ឆ្នាំមកហើយ។ ហត្ថាកសិករ បាននឹងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស និងជាភ្នាក់លក់សេវាធានារ៉ាប់រងផងដែរ។ តាមរយៈសាខាចំនួន ១៧៨ និងម៉ាស៊ីនអេធីអឹមចំនួន ១២៩ គ្រឿងនៅទូទាំងប្រទេស។ គិតត្រឹមខែធ្នូ ឆ្នាំ ២០១៨ សមតុល្យប្រាក់បញ្ញើសន្សំរបស់ហត្ថាកសិករ មានចំនួនជាង ៤៨០ លានដុល្លារអាមេរិក ជាមួយនឹងចំនួនអតិថិជន ប្រាក់បញ្ញើសន្សំជាង ២៣៥,០០០ នាក់ ផលប័ត្រឥណទានសរុបមាន ចំនួនប្រមាណ ៧៥៧ លានដុល្លារអាមេរិក ដោយមានអតិថិជនចំនួន ជាង១៤៤,០០០ នាក់ ។ នៅឆ្នាំ២០១៦ ហត្ថាកសិករ បានក្លាយជាបុត្រសម្ព័ន្ធនៃធនាគារក្រុងស្រ៊ី ដែលជាធនាគារធំជាងគេលំដាប់ទី៥ នៅព្រះរាជា ណាចក្រថៃឡង់ និងជាសមាជិកនៃធនាគារ MUFG សម្ព័ន្ធធនាគារដែលធំជាងគេនៅប្រទេសជប៉ុន និងជាក្រុមហិរញ្ញវត្ថុ ធំបំផុតមួយនៅក្នុងពិភពលោក៕