(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយលោកឧត្តមសេនីយ៍ទោ ខូវ លី អតីតអនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានតែងតាំងជំនួសលោកឧត្តមសេនីយ៍ទោ ឡុច សុវណ្ណារ៉ា ដែលត្រូវចូលនិវត្តន៍។

ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចនេះ រៀបចំឡើងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ៕