(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីនៅ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលភាព ជាអ្នកដឹកនាំ «Leading Change for Organizational Renewal»។
ពិធីនេះ បានប្រព្រឹត្តទៅ ថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំជាន់ទី៥ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងសម្រាប់មន្រ្តីរាជការជាថ្នាក់ដឹកនាំរបស់ក្រសួង ក្រោមការបណ្តុះបណ្តាលរបស់វាគ្មិន ដែលអញ្ជើញមកពីមជ្ឈមណ្ឌល Center for Asia Leadership Initiatives និងបានបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យ Harvard។
សូមជម្រាបថា ទេសរដ្ឋមន្រ្តី លោក ស៊ុន ចាន់ថុល ក៏ជាអតីតនិស្សិតមហាវិទ្យាល័យ John F. Kennedy School of Government នៃសាកលវិទ្យាល័យ Harvard ផងដែរ ហើយវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ទេសរដ្ឋមន្រ្តី ក្នុងគោលបំណង ដើម្បីពង្រីក និងពង្រឹងសមត្ថភាពបន្ថែមទៀត ដល់មន្ត្រីរាជការជាថ្នាក់ដឹកនាំរបស់ក្រសួង ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់៕