(ភ្នំពេញ)៖ រូបភាពនៃការមិនអនុញ្ញាតឱ្យបុរសចំណាស់ម្នាក់ឈ្មោះ ជុំ សុជាតិ ប្រធានសាខាខ្មោចគណបក្សសង្គ្រោះជាតិចោទសួរ សំណួរទៅទណ្ឌិត សម រង្ស៊ី នៅក្នុងវេទិកាសាធារណៈនៅ សហរដ្ឋអាមេរិកកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយ អេង ឆៃអ៊ាង លើកហេតុផលថាលោកពូកែខាងសួរផ្ចាញ់ផ្ចាល និងជាសំណួរឥតប្រយោជន៍ និងខាតពេលវេលារបស់អ្នកផ្សេងទៀត ហើយបានបណ្តេញគាត់ចេញពីកម្មវិធី បាននិងកំពុងធ្វើឱ្យប្រជាពលរដ្ឋខ្មែរយល់កាន់តែច្បាស់ពីភាពកំសាកញី និងជាអ្នកប្រជាធិបតេយ្យក្លែងក្លាយរបស់ក្រុមធ្វើបក្សប្រហារ និងបង្ហាញថា សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូច និយាយពីការគោរពសិទ្ធិបញ្ចេញមតិ ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សតែលើបបូរមាត់ប៉ុណ្ណោះ ហើយគ្មានសេចក្តីក្លាហានប្រឈមុខនឹងការពិតឡើយ។
ថានៅចំពោះមុខទៅចុះ សម រង្ស៊ី គ្មានភាពក្លាហាននឹងការប្រឈមនឹងការពិត បានត្រឹមតែវៃប្រហារគូប្រកួតនៅពីក្រោយខ្នង ញុះញង់ឱ្យមានការបះបោរនិងចលាចល ប៉ុន្តែសូម្បីនៅក្នុងប្រព័ន្ធ ទំនាក់ទំនងសង្គមហ្វេសប៊ុក ធ្វីតធ័រ ក៏អ្នកនយោបាយអង្ករកំប៉ុង មិនហ៊ានប្រឈមមុខដែរ ហើយមិនអនុញ្ញាតឱ្យសាធារណជនចូលខំមិន ឬពេលខ្លះ លុបខំមិន (អត្ថាធិប្បាយ) របស់ពួកគេចេញនៅពេលដែលឃើញថា ខំមិននោះប្រឆាំងខ្លួន លើកពីចំណុចខ្សោយរបស់ខ្លួន ឬធ្វើការវាយប្រហារលើខ្លួន ត្មេះតិដៀលខ្លួនថាជាជនក្បត់ជាតិ ក្បត់ប្រជាជន និងជាមេបដិវត្តន៍ពណ៌ បំផ្លាញជាតិ និងរក្សាទុកតែខំមិនដែលសរសើរខ្លួន លើកជើងឱ្យខ្លួន និងជេរប្រមាថរាជរដ្ឋាភិបាល ប្រមាថសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំមន្ត្រីគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
តើអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុក និងធ្វីតទ័រណាខ្លះដែលរងគ្រោះពីទង្វើកំសាករបស់ទណ្ឌិត សម រង្ស៊ី និងក្រុមបក្ខពួករបស់ខ្លួន? ពិតជាមានមិនតិចឡើយរាប់ទាំងចៅចាក់ស្មុកផងក៏ធ្លាប់ត្រូវបាន សម រង្ស៊ី ប្លុកគណនីហ្វេសប៊ុកមិនឱ្យចូលខំមិន ឬបានចូលខំមិនហើយត្រូវបានលុបខំមិនចោលដោយទណ្ឌិត សម រង្ស៊ី ទៅវិញព្រោះខ្លួនគិតថាធ្វើឱ្យប៉ះពាល់ដល់ខ្លួន ឬទុកក៏មិនចំណេញដកចេញក៏មិនខាត។ ថ្មីៗនេះសូម្បីតែអ្នកគាំទ្រ អតីតខ្មោចគណបក្សសង្គ្រោះជាតិ និងគាំទ្រ សម រង្ស៊ី ផ្ទាល់ ក៏បានរងគ្រោះដូចគ្នាដោយសារតែការតវ៉ា ឬផ្តល់ហេតុផល ឱ្យទណ្ឌិត សម រង្ស៊ី ប៉ុន្តែពេលឃើញអត្ថាធិប្បាយ ឬទស្សនៈនោះមានភាពអវិជ្ជមានចំពោះខ្លួន។ តើនេះមិនមែនជាភាពកំសាកញី និងជាអ្នកស្រឡាញ់សេរីភាពបញ្ចេញមនុស្សក្លែងក្លាយ និងជាអ្នកប្រជាធិបតេយ្យត្បាញអាយទេឬ? អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផ្សេងទៀតបានលើកឡើងថា ខ្លួនបានរិះគន់សម្តេចតេជោ ហ៊ុន សែន សរសេរសាររិះគន់នៅលើហ្វេសប៊ុករបស់សម្តេចថែមទៀត ប៉ុន្តែសាររបស់ខ្លួនមិនត្រូវបានលុប ហើយគណនីរបស់ខ្លួនមិនត្រូវបានប្លុកចោល មិនឱ្យចូលខំមិនឡើយ ប៉ុន្តែចម្លែកតែហ្វេសប៊ុកអតីតមេបក្សប្រឆាំង សម រង្ស៊ី ដែលនិយាយពេញៗមាត់ថា ខ្លួនស្រឡាញ់ និងគោរពការបញ្ចេញមតិរបស់ប្រជាពលរដ្ឋបែរជាប្លុកគណនីហ្វេសប៊ុក និងលុបខំមិនពួកគេចោលទៅវិញ ពេលមានខំមិនប៉ះពាល់ដល់ខ្លួន។
តើ សម រង្ស៊ី ជាអ្វីឱ្យពិតប្រាកដបានជាមិនហ៊ាន សូម្បីតែមតិរិះគន់ពីប្រជាពលរដ្ឋតាមបណ្តាញទំនាក់សង្គម? ប្រសិនបើមិនហ៊ានប្រឈមមុខផ្ទាល់ ខ្លាចមិនអាចឆ្លើយរួចនឹងសំណួរ ចាកដោតបង្ហាញពីចំណុចខ្សោយរបស់ខ្លួន ឬល្បិចតាំងខ្លួនជាសំប៉ានជួយសង្គ្រោះសំពៅខ្មោចសង្គ្រោះជាតិដែលគឿងនៅកណ្តាលមហាសមុទ្រ តែទីបំផុតសំប៉ានឡើងចតបែកសំពៅ ធ្វើបក្សប្រហារក្តោបខ្មោចបក្សសង្គ្រោះជាតិព្រោះសំប៉ានសម រង្ស៊ី រត់ឆ្លេរឆ្លារ ដោយដឹងថាខ្លួនកាន់តែគ្មានតម្លៃ ត្រូវរកកន្លែងសំចតបន្តជីវិតនយោបាយចុងក្រោយរបស់ខ្លួន ឬមិនហ៊ានឆ្លើយនឹងសំណួរអ្នកគាំទ្ររបស់ខ្លួនអំពីថវិកាជិតមួយលានដុល្លារដែលប្រមូលបានពីសកម្មជនរបស់ខ្លួនដើម្បីបើកទូរទស្សន៍ព្រះអាទិត្យព្រោះឥឡូវបាត់ដំណឹងសូន្យឈឹង គួរ សម រង្ស៊ី និងគូកនក្លាហាន ក្នុងការឆ្លើយសំណួរលើហ្វេសប៊ុក ព្រោះខ្លួនអាចមានពេល រកពាក្យពាចន៍ភូតកុហកបានល្អ និងមានពេលបកស្រាយដែរ។ ប៉ុន្តែសម រង្ស៊ី ពិតជាកំសាកញីពិតមែន ហើយមហាសែនកំសាកព្រោះគ្មានភាពក្លាហានក្នុងការប្រឈមមុខនឹងការពិត។ ពេលខ្លះ សម រង្ស៊ី អត់ជាងកូនក្មេងបៀមដៃទៅទៀត ព្រោះមហាក្រឡិចក្រឡុច និងពូកែបោកប្រាស់ មិនខ្មាសអៀននរណាឡើយ។
ទង្វើរបស់ សម រង្ស៊ី និងគូកននេះបង្ហាញច្បាស់ណាស់ពីចរិតពិតដែលហ៊ានបង្កបញ្ហា បង្កើតបទល្មើស ពូកែធ្វើជាជនរងគ្រោះ ប៉ុន្តែមិនហ៊ានទទួលខុសត្រូវ និងទទួលស្គាល់ការពិត។ មាត់អួតថាជាអ្នកគោរពសិទ្ធិមនុស្ស លើកតម្កើងសិទ្ធិបញ្ចេញមតិ និងជាអ្នកប្រជាធិបតេយ្យ គឺក្លែងក្លាយ យ៉ាងពិតប្រាកដហើយជាមនុស្សផ្តាច់ការបំផុត។ នេះមិនទាន់បាន កាន់ដឹកនាំអំណាចផង ទម្រាំនឹងបានអំណាចក្នុងដៃទៀត សម រង្ស៊ី នឹងក្លាយជាជនផ្តាច់ការខ្លាំងក្លាបំផុតដូចអ្វីដែលសព បណ្ឌិត កែម ឡី បានលើកឡើងនៅពេលគាត់នៅរស់។ បណ្ឌិត កែម ឡី មិនដែលឱ្យតម្លៃលើការធ្វើនយោបាយរបស់ សម រង្ស៊ី ឡើយដោយបានហៅ សម រង្ស៊ី ថាជាអ្នកនយោបាយមាន់សម្លរ និងជាអ្នកនយោបាយអង្ករកំប៉ុងបដែលគ្មានទិសដៅ និងយុទ្ធសាស្ត្រច្បាស់លាស់ ធ្វើនយោបាយមួយថ្ងៃសម្រាប់តែពេលមួយថ្ងៃ។ ហេតុដូច្នេះហើយបានជាសម រង្ស៊ី ចាញ់ចាស់វស្សា ចាញ់រហូតអស់អ្នកគាំទ្រ អស់បក្ស និងធ្លាក់ខ្លួនជាមេចលនាឧទ្ទាមនយោបាយ ខុសច្បាប់ ហើយកំសាកញីលើគ្រប់សមរភូមិ។ ជំនាញរបស់ សម រង្ស៊ី គឺការធ្វើនយោបាយបែបប្រជោបាយនិយម ដែលពូកែខាងញុះញង់ បង្កចលចល បង្កើតកំហឹងជាតិសាសន៍ បង្កការសអប់របស់ប្រជាពលរដ្ឋប្រឆាំងនឹងអាជ្ញាធត និងប្រជាភិថុតិនិយមដែលធ្វើការបោកប្រាស់ កុហកប្រជាពលរដ្ឋលុះក្ស័យដើម្បីបម្រើមហិច្ឆតាអំណាចដ៏ឆ្កួតលេលារបស់ខ្លួន។ ប៉ុន្តែសម រង្ស៊ី និងបក្ខពួកក៏តែងតែចាញ់គ្រប់សមរភូមិដែរ ហើយថ្ងៃអស់លក្ខណ៍ និងថ្ងៃអន្សារបស់ សម រង្ស៊ី ក៏កាន់តែខិតមកដល់ផងដែរ៕
ដោយ៖ ចៅចាក់ស្មុក
ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩