(ភ្នំពេញ)៖ នាថ្ងៃអាទិត្យសប្ដាហ៍ថ្មីនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគតិបណ្ឌិតចំនួន១០ថ្មីទៀត មកបង្ហាញមិត្តអ្នកអាន។
គតិបណ្ឌិតទាំង១០ថ្មីនោះ រួមមាន៖
១៖ កុំដេកចាំសំណាង កុំក្អេងក្អាងចាំបុព្វេ ខំរកកុំទំនេរ រេរៀនរិះចេះឱ្យគ្រប់។ អ្នកព្រះភិរម្យភាសាអ៊ូ ហៅក្រមង៉ុយ អ្នកប្រាជ្ញខ្មែរសម័យអាណានិគមនិយមបារាំង។
២៖ មួយថ្ងៃៗរវល់តែរឿងស្រីស្រា ទឹកដីដ៏ល្អរឿងអីមិនបាត់បង់។ លាវ ប៉ី ព្រះមហាក្សត្រនគរហាន់ស៊ូ។
៣៖ អត្ថបទពិរោះមានអីអស្ចារ្យ ចេះមើលសភាពការណ៍ ធ្វើតាមកាលៈទេសៈ ទើបជាកំពូលគំនិត។ ទីប្រឹក្សានគរអ៊ួយឆាវ លោក ស៊ឺម៉ា អ៊ី។
៤៖ កុំប្រាប់ឱ្យគេគោរព ត្រូវធ្វើឱ្យគេគោរព។ លោក Robin Sharma អ្នកនិពន្ធជនជាតិកាណាដា។
៥៖ បើអ្នកចង់ឱ្យគេគោរពបញ្ជារបស់អ្នក អ្នកត្រូវចេះបញ្ជា។ លោក Niccolo Machiavelli អ្នកនយោបាយជនជាតិអ៊ីតាលី។
៦៖ មេដឹកនាំឆ្លាត រើសមនុស្សឆ្លាតមកធ្វើការជាមួយ។ លោក Douglas Wiulliam Jerrold តន្ត្រីករជនជាតិអង់គ្លេស។
៧៖ ប្រទេសជាតិរឹងមាំ អាស្រ័យលើគ្រួសារខ្លាំង។ អ្នកប្រាជ្ញាបុរាណចិន ខុង ជឺ។
៨៖ កូនសោនៃភាពជាអ្នកដឹកនាំជោគជ័យ គឺឥទ្ធិពល មិនមែនអំណាច។ លោក Kenneth H. Blanchard អ្នកនិពន្ធជនជាតិអាមេរិក។
៩៖ មេដឹកនាំទាំងឡាយកើតឡើងដោយការជ្រើសរើស មិនមែនដោយភាពចៃដន្យទេ។ លោក Mark Gorman កីឡាករបាល់ទាត់ជម្រើសជាតិកាស្សាក់ស្ថាន-អ៊ីស្រាអែល។
១០៖ សត្រូវដ៏ធំរបស់អ្នក គឺខ្វះការយល់ដឹង និងការសន្មតិជាមុន។ លោក Claude V. Christanson ឧត្តមសេនីយ៍កងទ័ពជើងគោកអាមេរិក៕