Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រង់ចាំមើលទាំងអស់គ្នា! នរណាខ្លះជាអ្នកជំនាញថតរូបនៅពេលយប់

10-02-2019 16:58

(ភ្នំពេញ)៖ ជាការពិតណាស់ថ្មីៗនេះ សង្កេតឃើញនៅលើបណ្តាញសង្គមរបស់តារាសម្តែង ដ៏មានប្រជាប្រិយភាព និងតារានិយមលេងហ្វេកបុកល្បីៗជាច្រើនរូប បានបង្ហោះរូបភាពបែបគំនូរមួយសន្លឹក ដោយមានបុរសម្នាក់កាន់កាមេរ៉ាថតរូប និងមានអក្សសរសេរនៅខាងក្រោមថា «អ្នកជំនាញថតរូបពេលយប់» បានទទួលការ Like , Comment និង Share បន្តគ្នា។

ដូច្នេះលោកអ្នកមានចម្ងល់ ឬទេ ហេតុអ្វីបានជានៅលើ Account Facebook ឬ Page Official របស់ពួកគាត់បង្ហោះរូបនេះ ដែលនៅក្នុងនោះ រួមមានគណនីហ្វេសបុក របស់លោក កែវ សុខផេង កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា, លោក ឈឹមសក្កដា, កញ្ញា ហ៊ិនច័ន្ទនីរ័ត្ន, លោក ជាសុវណ្ណារឹទ្ធ, អ្នកនាង សុខសុម៉ាវតី, អ្នកនាង នាងសុវ៉ាតនា ហៅ DJ Nana, លោក ហៃប៉ាវហុង, កញ្ញា ស៊ីនយូប៊ីន និងកញ្ញ សាឡាត់ ស្រីឡាង ជាដើម ដែលសុទ្ធសឹងតែជាតារាសម្តែង និងជាពិធីករ ពិធីការិនីដ៏មានប្រជាប្រិយភាពប្រចាំនៅ ប្រទេសកម្ពុជាផងដែរ។

ប្រសិនបើលោកអ្នកក្រលែកមើលរូបភាពមួយសន្លឹក ដែលពួកគាត់បានបង្ហោះតំណាលៗគ្នានោះ រូបនេះមានន័យដូម្តេច? តើរូបនេះចង់សំដៅទៅលើអ្វីទៅ? តើលោកអ្នកមានការងឿងឆ្ងល់ទេ ថាតើមានមូលហេតុអ្វីខ្លះបានជាពួកគាត់ទាំងអស់ គ្នាបង្ហោះរូបនេះដូចៗ គ្នាយ៉ាងដូច្នេះ? តិចលោពួកគាត់ចូលរួមប្រកួតថតរូបទាំងអស់គ្នាទៅ!

តើអ្នកណាលខ្លះចាប់អារម្មណ៍ នឹងការបង្ហោះរូបភាពរបស់ពួកគាត់ ដែលជា Idol របស់លោកអ្នក? មានបានសាកសួរគាត់ ឬនៅ? អ្នកណាខ្លះអាចទាយដឹងពីអន្ថន័យរូបភាព ដែលពួកគាត់បានបង្ហោះនោះ? ពិតជាចង់ដឹងខ្លាំងណាស់ អីចឹងចាំមើលសកម្មភាពពួកគាត់ជាបន្តទៅទៀត ៕