(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៥១២គ្រឿង រកឃើញល្មើសច្បាប់៧៦៦គ្រឿង(ម៉ូតូ៨៣%) អប់រំ២៧២គ្រឿង និងផាកពិន័យ៤៩៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១០ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន២,២៦៤គ្រឿង, អប់រំ២០៣គ្រឿង និងផាកពិន័យ៤៣១គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤៣,៩៨៧គ្រឿង រកឃើញយានយន្តល្មើស៦,៩២៩គ្រឿង(ម៉ូតូ៧៧%) ក្នុងនោះអប់រំ២,៨៣៨គ្រឿង និងផាកពិន័យ៤,០៩១គ្រឿង៕