(បន្ទាយមានជ័យ)៖ លោកបណ្ឌិត ជាម យៀម ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា នាថ្ងៃទី០៨-០៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាបាលកម្ពុជាជាច្រើនរូប បានអញ្ជើញមកកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីចុះមកពិនិត្យតាមព្រំដែន និងសាកសួរព័ត៌មានពីមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ដើម្បីពាំនាំទៅកាន់រាជរដ្ឋាភិបាលកម្ពុជា។
នាឱកាសនោះ គណៈប្រតិភូកម្ពុជា បានសាកសួរព័ត៌មានជាច្រើនទៅកាន់អាជ្ញាធរ មន្ត្រីគយ មន្ត្រីនគរបាលអន្តោរប្រវេសន៍ នគរបាលទេសចរណ៍រួមមាន៖ បញ្ហាប្រាក់ចំណូល បញ្ហាពលករ បញ្ហាលិខិតឆ្លងដែន បញ្ហាដឹកទំនិញ បញ្ហារទះដឹកទំនិញ បញ្ហាភ្ញៀវទេសចរណ៍។
លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានឆ្លើយបំភ្លឺទៅកាន់គណៈប្រតិភូថា «ភ្ញៀវជាតិ អន្តរជាតិ បានឆ្លងកាត់ច្រកទ្វារ អន្តរជាតិប៉ោយប៉ែតយើងឃើញថា វាពិបាកភ្នែក ព្រោះប្រជាពលរដ្ឋយើងនៅតែមានការអូសរទះ ក្នុងការនាំយកទំនិញចម្រុះពីប្រទេសថៃ ការនាំទំនិញការដឹកតាមរទះនេះ វាបង្កឱ្យបានបង់ចំណូលចូលរដ្ឋ ព្រោះអីរទះ២ ទៅ៣គ្រឿងប៉ុណ្ណោះ បានដឹកទំនិញពីរថយន្តធុនធំ មានទំងន់ប្រមាណជា២៥តោន របស់ជនជាតិថៃ ប្រមូលបានទាំងអស់ ដូច្នេះហើយមន្ត្រីជំនាញកម្ពុជាយើង ក៏មានការពិបាកដែរ តើធ្វើយ៉ាងណាកុំឱ្យមានរទះខ្នាតធំបែបនេះបន្តសកម្មភាព ពិសេសពេលអូសម្តងមានកម្មករប្រមាណាជា១០នាក់ឯណោះ ហើយពេលអូសមកដល់កម្ពុជា ត្រង់ចំណុចក្បាលស្ពាន គឺឈប់ចត បង្កឱ្យកក់ស្ទះចរាចរណ៍ ជាពិសេសភ្ញៀវជាតិ អន្តរជាតិឆ្លងកាត់បានរិះគន់ផងដែរ»។
លោកអនុប្រធានការិយាល័យគយ និងរដ្ឋាករខេត្ត បានឆ្លើយបំភ្លឺទៅកាន់គណប្រតិភូឱ្យដឹងថា រាល់ថ្ងៃនេះមន្ត្រីជំនាញយើងបានរឹតបណ្តឹង ក្នុងការប្រមូលពន្ធ និងធ្វើការអប់រំដល់អាជីវករ ឈ្មួញទាំងអស់មុននាំយកទំនិញចម្រុះ ចូលមកកាន់កម្ពុជា ត្រូវចេះពិនិត្យគុណភាព និងការបង់ពន្ធឱ្យបានត្រឹមត្រូវចូលរដ្ឋ ហើយតាមច្រកទ្វារប៉ោយប៉ែត ច្រកតំបន់ម៉ាឡៃ ច្រកតំបន់បឹងត្រកួន ច្រករបៀងមន្ត្រីជំនាញយើងបានខឹតខំប្រឹងប្រែង ក្នុងការទប់ស្កាត់បទល្មើសគេចពន្ធយ៉ាងតឹងរឹង។ ជាពិសេសនាពេលបច្ចុប្បន្នខាងគយយើង មានបំពាក់គ្រឿងអេឡិត្រូឡិច បច្ចេសទេសទំនើបអនឡាយ ដើម្បីផ្តល់ភាពងាយស្រួលដល់ម្ចាស់ទំនិញចម្រុះ ពួកគាត់អាចចូលទៅមើល បង់ពន្ធបានចែកទំនិញណាត្រូវបង់ពន្ធចូលរដ្ឋផងដែរ។
លោកបណ្ឌិត ជាម យៀម បានប្រាប់ថា ទៅកាន់អាជ្ញាធរ សមត្ថកិច្ចជំនាញទាំងអស់ថា «យើងមានភាពសោមនស្សរីករាយក្រៃលែង ដែលបានទទួលការបំភ្លឺពីអស់លោក ហើយយើងនឹងពាំនាំអ្វីៗទាំងអស់ពីអស់លោកការបំភ្លឺ ផ្តល់ព័ត៌មានយកទៅប្រាប់ថ្នាក់ដឹកនាំរដ្ឋាភិបាល ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា»។
លោកបណ្ឌិត ជាម យៀម បានបន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រទេសកម្ពុជាយើង តើការអនុវត្តអ្វីខ្លះ ក្នុងការអនុវត្តរាល់ការងារទាំងឡាយដែរ បណ្តាលប្រទេសអាស៊ានយកចិត្តទុកដាក់ ពិសេសគឺពន្ធដារ។ ពន្ធដារគេឃើញមិនមែនសាមញ្ញពេកទេ គឺចាំបាប់ត្រូវតាម តើចំនួនទំនិញចម្រុះប្រមាណជា៣ពាន់មុខ ដែលកម្ពុជាយើងសុំឱ្យរួចពន្ធដូចជាបណ្តាប្រទេសក្នុងអាស៊ាន ក៏ប៉ុន្តែប្រទេសកម្ពុជាយើង បានចូលអាស៊ានក្រោយគេ យើងត្រូវចាប់យកអ្វីបន្តិចៗម្តង ហើយយើងធ្វើតាមសមភាពរបស់យើង ហើយយើងមិនអាចធ្វើទៅបង្ហុកលឿនពេកដែរ។ ចាំបាច់ត្រូវធ្វើតាមអ្វីដែររាជរដ្ឋាភិបាលកំណត់ទុក។ បន្ទាប់ពីសាកសួរព័ត៌មានពីអាជ្ញាធរ និងមន្ត្រីជំនាញគណៈប្រតិភូទាំងអស់ បានអញ្ជើញពិនិត្យជាកស្តែង នៅតាមច្រកទ្វារព្រំដែនផងដែរ៕