(ភ្នំពេញ)៖ ក្រុមហ៊ុន HGB Group Co.,LTD បានរៀបចំពិធីសម្ពោធអគារ តាំងបង្ហាញរថយន្តដ៏អស្ចារ្យរបស់ Volvo ដែលជាផលិតផលរបស់ប្រទេសស៊ុយអ៊ែត មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុងឱកាសនោះ ក្រុមហ៊ុនបានផ្ដល់ជូនពិសេសបញ្ចុះតំលៃរហូតដល់ ២០,០០០ដុល្លារ។
ហើយអ្វីដែលកាន់តែអស្ចារ្យ នៅក្នុងកម្មវិធីសម្ពោធ នារាត្រីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះផងដែរ អតិថិជន ក៏ទទួលបាននូវការផ្ដល់អត្រាការប្រាក់ ០% សម្រាប់ឆ្នាំទីមួយ ដែលជូនជាពិសេស ទៅកាន់អតិថិជនត្រឹមតែ១០ អ្នកដំបូងតែប៉ុណ្ណោះ។
Volvo Cars គឺជាម៉ាករថយន្តដ៏ល្បីល្បាញមួយ នៅក្នុងពិភពលោកដែលជាក្រុមហ៊ុនឈានមុខគេ ហើយជាប់ចំណាត់ថ្នាក់ល្អជាងគេ ទៅលើប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យាយានយន្ត។ Volvo Cars ជាផលិតផលរបស់ ប្រទេសស៊ុយអ៊ែត មានមោទនភាពក្នុងការប្រកាសសម្ពោធជាផ្លូវការ នូវអគារតាំងបង្ហាញរថយន្ត ក្នុងប្រទេសកម្ពុជា។
Volvo Cars ត្រូវបាននាំចូល និងចែកចាយដោយ ក្រុមហ៊ុន HGB Group Co.,LTD ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងនាំចូលនូវរថយន្តផ្តាច់មុខ និងសេវាកម្មផ្នែករថយន្ត រួមទាំងបទពិសោធន៍ដ៏ល្អបំផុត សម្រាប់អតិថិជនរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។
ម៉ូដែលរថយន្ត Volvo ដែលនាំចូលដោយក្រុមហ៊ុន HGB Group Co.,LTD មានដូចជា រថយន្ត Volvo ម៉ូដែល XC60 ជារថយន្តទំនើប ដែលមានសុវត្ថិភាពបំផុត ដែលមិនធ្លាប់មានពីមុនមក និងជាម៉ូដែលលក់ដាច់បំផុត នៅទូទាំងពិភពលោក ព្រមទាំងបានទទួលរង្វាន់ «រថយន្តពិភពលោកប្រចាំឆ្នាំ២០១៨»។ រថយន្ត Volvo ម៉ូដែល XC40 ស៊េរីថ្មី ជាប្រភេទរថយន្ត SUV ត្រូវបានគេដាក់ឈ្មោះថា «រថយន្តអ៊ីរ៉ុប នៃឆ្នាំ២០១៨»។
រថយន្ត Volvo ម៉ូដែល XC90 ផងដែរ បានទទួលពានរង្វាន់ «រថយន្តប្រភេទ SUV ដ៏ប្រណិតបំផុតប្រចាំសតវត្សរ៍» និងបានទទួលពានរង្វាន់ជាច្រើនទៀត ដូចជា «Best Midsize Premium SUV» និង «EURO NCAP» ។ ជាមួយគ្នានេះផងដែរ រថយន្ត Volvo ម៉ូដែល S90 គឺជារថយន្តប្រភេទ Sedan ដ៏ប្រណីតបំផុត ដែលគ្មានរថយន្តដ៏ទៃដូច ហើយនឹងនាំមកនូវសក្តានុពលដ៏ធំធេង នៅលើទីផ្សារកម្ពុជា។
បើតាមលោក Herfried Hasenoehrl នាយកប្រតិបត្តិរបស់ក្រុមហ៊ុន HGB Group បានឲ្យដឹងថា «នេះគឺជាជំហានដំបូង នៃបេសកកម្ម បង្កើតឡើងដោយក្តីស្រលាញ់ ដើម្បីជាកេរ្តិ៍តំណែលរបស់ពួកយើង។ យើងមាន សេចក្ដីសោមនស្សរីករាយ ដែលក្រុមហ៊ុន HGB Group ទទួលបានទំនុកចិត្ត និងបានក្លាយជាអ្នកតំណាងផ្ដាច់មុខ របស់រថយន្ត Volvo ហើយយើងនឹងធ្វើឲ្យម៉ាករថយន្តមួយនេះ កាន់តែមានតម្លៃ»។
លោកបន្ដថា «ខ្ញុំមានជំនឿយ៉ាងមុតមាំថា ដោយមានការណែនាំពីក្រុមហ៊ុន Volvo ហើយនិងការប្តេជ្ញាចិត្ត ពីបុគ្គលិករបស់ ក្រុមហ៊ុន HGB Group ក្នុងការបំពេញភារកិច្ចនេះ គឺដើម្បីនាំមកនូវការប្តេជ្ញាខ្ពស់ជាងមុន ទាក់ទងទៅនិងបទពិសោធន៍រថយន្ត ការរចនាបែប Scandinavian ព្រមទាំងសេវាថែទាំអតិថិជន»។
លោកបានបន្តទៀតថា ប្រទេសកម្ពុជា បានផ្តល់នូវកំណើនដែលមាននិរន្តរភាព និងស្ថិរភាពនយោបាយ។ សហគ្រិនដែលជោគជ័យ និងម្ចាស់អាជីវកម្ម បានកំពុងតែធ្វើឲ្យប្រ៊េនរបស់ពួកគេលេចធ្លោ នៅក្នុងសហគមន៍ អាជីវកម្ម។ ដូច្នេះ វាមិនមែនជាការភ្ញាក់ផ្អើលទេ ដែលអតិថិជននៅកម្ពុជា ព្រមទទួលយកផលិតផល ដែលមានគុណភាពដូចជារថយន្ត Volvo។
លោកថា «សម្រាប់ពេលនេះ យើងកំពុងទន្ទឹងរង់ចាំ អតិថិជនដែលនឹងក្លាយជាម្ចាស់រថយន្ត Volvo ដ៏ប្រណិតរបស់យើងខ្ញុំ នៅក្នុងអគារតាំងបង្ហាញនេះ ជាមួយនឹងកន្លែងផ្ដល់សេវាកម្ម បំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ នឹងរង់ចាំទទួលស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់យ៉ាងកក់ក្តៅ»។
ដោយម៉ូដែលទាំងឡាយ ត្រូវបានកំណត់ជាពិសេសសម្រាប់ទីផ្សារកម្ពុជា ហើយម៉ូដែលទាំងនោះ ក៏មានវត្តមាននៅក្នុងទីផ្សាររួចហើយដែរ ដូច្នេះសូមអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យ និងមានភាពប៉ិនប្រសប់នៃរថយន្តដែលស័ក្ដិសមសម្រាប់លោកអ្នក។ នេះជាការបញ្ជាក់បន្ថែម របស់លោក Herfried Hasenoehrl។
សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងផ្នែកសេវាបំរើ អតិថិជនតាមទូរស័ព្ទលេខ៖ ០៩៥ ៦៦៦ ៣៧៩ / ០៩៥ ៦៦៦ ០៥៤ / ០២៤ ៩០០ ០០០៕