(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,០៣៦គ្រឿង រកឃើញល្មើសច្បាប់១,១៤៩គ្រឿង(ម៉ូតូ៥៦%) អប់រំ៤៧៦គ្រឿង និងផាកពិន័យ៦៧៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី៩ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន៣,២៣៨គ្រឿង, អប់រំ២៨៥គ្រឿង និងផាកពិន័យ៥៥៩គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៩,៤៧៥គ្រឿង រកឃើញយានយន្តល្មើស៦,១៦៣គ្រឿង(ម៉ូតូ៧៦%) ក្នុងនោះអប់រំ២,៥៦៦គ្រឿង និងផាកពិន័យ៣,៥៩៧គ្រឿង៕