(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៩ ខែកុម្ភៈនេះ បានបង្ហាញបញ្ជីរាយនាម បេក្ខជនដែលមានសិទ្ធិចូលរួមប្រឡង​ប្រជែងជ្រើសរើស ចូលបម្រើការងារ​នៅអគ្គនាយកដ្ឋានពន្ធដារ សម័យប្រឡង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ មណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានអំពាវនាវដល់បេក្ខជន ដែលត្រូវចូលរួមប្រឡង សូមមកដល់មណ្ឌលប្រឡងទៅតាមពេលវេលាកំណត់។ ការប្រឡងនេះ ចាប់ផ្តើមនៅម៉ោង៧៖១៥នាទីព្រឹក និងបញ្ចប់នៅម៉ោង៤៖១៥នាទីរសៀល នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រើប្រាស់នូវបច្ចេកវិទ្យាស្គែន QR Code ដើម្បីបេក្ខជនដែលត្រូវប្រឡងអាចពិនិត្យមើលឈ្មោះ លេខតុ លេខបន្ទប់ និងអគារ ដែលត្រូវប្រឡងតាមប្រព័ន្ធ Online ផងដែរ៕

 ចុចទីនេះដើម្បីមើលបញ្ជីរាយនាមបេក្ខជន៖