(ភ្នំពេញ)៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងរក្សាទុកថ្នាំញៀន ចំនួន៤នាក់ ដកហូតបានថ្នាំញៀន៣កញ្ចប់ និងម៉ូតូ២គ្រឿង។
លោកវរសេនីយ៍ទោ អ៊ុង សឿន អធិការរងទទួលបន្ទុកគ្រឿងញៀនខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ការតាមឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ក្នុងបទល្មើសប្រើប្រាស់ និងរក្សាទុកថ្នាំញៀនខាងលើនេះ នៅក្បែរដេប៉ូខ្សាច់តាហួ ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកអធិការរង អ៊ុន សឿន បានបញ្ជាក់ទៀតថា ជនសង្ស័យទី១៖ឈ្មោះ ទើ ទីន អាយុ១៧ឆ្នាំ, ទី២៖ឈ្មោះ សូ រី អាយុ១៧ឆ្នាំ ជនសង្ស័យទាំង២នាក់ មុខរបរកសិករ មានទីលំនៅក្នុងភូមិកាយៀ ឃុំកាយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ, ទី៣៖ឈ្មោះ រុំ ម៉ាប់ អាយុ៣៦ឆ្នាំ មុខរបរជាងឈើ មានទីលំនៅក្នុងព្រែករំដេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងទី៤៖ឈ្មោះ ផៃ រត្ថនា អាយុ២៨ឆ្នាំ មុខរបរជាងឈើ មានទីលំនៅក្នុងភូមិព្រៃតាប៉ុក ឃុំឪឡោក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកអធិការរងដដែលរូបនេះ បានឲ្យដែរថា ក្រោយពីបង្ក្រាបក្រុមជនសង្ស័យទាំង៤នាក់ និងវត្ថុតាងថ្នាំញៀនចំនួន៣កញ្ចប់ ពាក់ព័ន្ធសកម្មភាពប្រើប្រាស់ និងរក្សាទុកទាំងឡាយ នៅមានម៉ូតូចំនួន២គ្រឿងផងដែរ ត្រូវបាននាំមកសាកសួរនៅបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕