(ភ្នំពេញ)៖ អ្នកអត្ថាធិប្បាយដ៏មានប្រជាប្រិយនៅឯនាយសមុទ្រលោក សុខ សុគន្ធ ហៅ ជេម សុខ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានធ្វើការអត្ថាធិប្បាយស្តីពីសាវតារបស់ខ្មែរ និងដំណើរវិវឌ្ឍន៍របស់ខ្មែរចាប់ពី ៤០០ឆ្នាំមុន ក៏ដូចជានៅពេលបច្ចុប្បន្ន។
ក្នុងបទអត្ថាធិប្បាយរយៈពេលប្រមាណពីរម៉ោងនេះ លោក សុខ សុគន្ធ បានលើកបង្ហាញពីការវិវឌ្ឍន៍ក្នុងស្ថានភាពមួយដ៏លំបាករបស់ខ្មែរ ដែលធ្វើឲ្យខ្មែរត្រូវអន់ថយនៅក្នុងតំបន់។
លោក សុគន្ធ ក៏បានបង្ហាញពីបញ្ហា និងការអភិវឌ្ឍរបស់ខ្មែរនាពេលបច្ចុប្បន្នផងដែរ។ លោក សុខ សុគន្ធ បានជំរុញឲ្យប្រឹងប្រែងរួមគ្នារក្សានូវសុខសន្តិភាព ជំរុញឲ្យកូនប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពការងារ ដើម្បីជំរុញការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនក្នុងពេលមានសុខសន្តិភាពនេះ៕