Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចក្រឡាហោម ស ខេង តែងតាំងវរសេនីយ៍ទោ ម៉េង វិមានតារា ជាអធិការខណ្ឌមានជ័យ ជំនួសលោក តេង ស៊ីណូ ដែលត្រូវចូលនិវត្តន៍

08-02-2019 18:25

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសតែងតាំង លោកវរសេនីយ៍ទោ ម៉េង វិមានតារា អត្តលេខ៦៣១០៨ អធិការរងជាអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

នេះបើតាមប្រកាសស្ដីពី ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ របស់សម្ដេចក្រឡាហោម ស ខេង ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។

សូមជម្រាបថា ការតែងតាំងលោកវរសេនីយ៍ទោ ម៉េង វិមានតារា ជាអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីលោកវរសេនីយ៍ឯក តេង ស៊ីណូ ត្រូវបានដាក់ឲ្យចូលនិវត្តន៍៕