(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៥,៣៣៣គ្រឿង រកឃើញល្មើសច្បាប់៨១៧គ្រឿង (ម៉ូតូ៧៨%) អប់រំ៣៩៤គ្រឿង និងផាកពិន័យ៤២៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី០៨ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន ២,៨៩៨គ្រឿង, អប់រំ ២៨៦គ្រឿង និងផាកពិន័យ ៣៤៩គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី០១-០៨ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣៣,៤៣៩គ្រឿង រកឃើញយានយន្តល្មើស ៥,០១៤គ្រឿង ក្នុងនោះអប់រំ២,០៩០គ្រឿង និងផាកពិន័យ ២,៩២៤គ្រឿង៕