(តាកែវ)៖ មន្ទីរពេទ្យបង្អែកខេត្តតាកែវ នៃមន្ទីរសុខាភិបាលខេត្តតាកែវ បានចេញសេចក្តីបំភ្លឺ ឆ្លើយតបករណីព្រះសង្ឃ១អង្គ ដែលបានរិះគន់មន្ទីរពេទ្យយ៉ាងខ្លាំងៗ ពីការផ្តល់សេវារបស់ មន្ទីរពេទ្យមួយនេះ ដោយព្រះអង្គមានសង្ឃដីកាថា មិនព្យាបាលជំងឺជូនចំពោះអ្នកក្រ។ នេះបើយោងតាមសេចក្តីបំភ្លឺរបស់មន្ទីរពេទ្យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
មន្ទីរពេទ្យបានឲ្យដឹងថា ថ្មីៗនេះមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានទទួលព័ត៌មានពីគណនីសង្គម Facebook របស់ព្រះតេជគុណ Sem Sophea ដែលបានរិះគុណខ្លាំង ចំពោះសកម្មភាពផ្តល់សេវា របស់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ដែលមានអត្ថន័យ និងខ្លឹមសារទាំងស្រុងថា «អាត្មាសូមខ្លាចហើយពេទ្យបង្អែកតាកែវ ហេតុតែយើងក្រគេមិនមើលទេមានន័យអីបណ្ណក្រីក្រ ...? សូមបញ្ជាក់ថាមិនមែនពេទ្យទាំងអស់ទេ»។
ខាងក្រោមនេះ ជាខ្លឹមសារលម្អិតនៅក្នុងលិខិតរបស់ មន្ទីរពេទ្យបង្អែកខេត្តតាកែវ៖