(ភ្នំពេញ)៖ ពិតជាពិសេសសម្រាប់អតិថិជនដែលកំពុងរកដី ដើម្បីសាងសង់លំនៅដ្ឋាន ក៏ដូចជាធ្វើកន្លែងរកស៊ីជាមួយគម្រោងទី១របស់ក្រុមហ៊ុន N&Y Real Estate ពុះដីឡូតិ៍ (អង្គស្នួល) ដែលកំពុងចាប់ផ្ដើមដំណើរការលក់ និងកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អតិថិជន និងអ្នករកស៊ីលើវិស័យដីធ្លី ជាមួយគ្នានោះក្រុមហ៊ុនក៏មាន Promotion ជាច្រើនដល់អតិថិជនផងដែរ។ នេះបើតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន។

តំណាងក្រុមហ៊ុនដដែលបានឲ្យដឹងថា អតិថិជនទាំងអស់មានប្រាក់ត្រឹមតែ១៤៩ដុល្លារប៉ុណ្ណោះ នឹងអាចក្លាយជាម្ចាស់កម្មសិទ្ធិដីឡូត៍ ដែលលោកអ្នកពេញចិត្តភ្លាម ដែលមានមានទំហំ ៤.៥០ x ១០ម៉ែត្រ ៥ x២០ម៉ែត្រ និង ១០ x ២០ម៉ែត្រ រួមជាមួយអត្ថប្រយោជន៍ជាច្រើនរួមមាន៖ បង់១៤៩ដុល្លាររាល់ខែរយៈពេល​៤៨ខែ ដោយគ្មានការប្រាក់ថែមទៀតផង។

ក្រុមហ៊ុនបានបញ្ជាក់ទៀតថា ក្នុងឱកាសបើកសម្ពោធការសាងសង់លំនៅដ្ឋាន និងពុះដីឡូត៍របស់ក្រុមហ៊ុន N & Y ក៏មានការផ្ដល់ជូនពិសេសដល់អតិថិជនផងដែរ គឺគ្រប់អតិថិជនដែលអញ្ជើញទៅ ទីតាំងពុះដីឡូត៍ផ្ទាល់ និងធ្វើការកក់ប្រាក់បិទឡូត៍ត្រឹមតែ៥០ដុល្លារតែប៉ុណ្ណោះ លោកអ្នកនឹងមានឱកាសទទួលបាន ការបញ្ចុះតម្លៃដីឡូត៍ចាប់ពី២-៧ពាន់ដុល្លារទៀតផង។

គម្រោងពុះដីឡូតិ៍ (អង្គស្នួល) របស់ក្រុមហ៊ុន N&Y Real Estate ផ្ដល់សុវត្ថិភាពក្នុងការទិញលក់ ពិសេសផ្ដល់ជូនប្លង់រឹងឲ្យអតិថិជនថែមទៀតផង។ បន្ថែមពីនេះប្រសិនបើអតិថិជន បង់ផ្ដាច់អាចកាត់ឈ្មោះបានភ្លាមៗតែម្តង។

សូមជម្រាបថា សម្រាប់ទីតាំងដីឡូតិ៍ (អង្គស្នួល) មានទីតាំងស្ងិតនៅជិត Zone QMI មានមានរោងចក្រព័ទ្ធជុំវិញ និងមានចំងាយ៤០០ម៉ែត្រពីផ្សារអង្គស្នួល ស្ថិតលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចំការត្រាច​ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ ០៨១ ៥៨៨ ៧៨៧/០៩៦ ៣៦៥ ៩៩៩៩/០៨៩ ៨០០ ៨៨៧/០១២ ៦០៥ ៤៥១ និង ០៩៧ ៥៥៥៥ ៧៣១៕